ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តឡិចស៊ីស បុកម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកជា៣ (ផ្លូវវាងក្រុង) ស្ថិតនៅភូមិបាណយសង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៦ខែឧសភា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក គឺ មករា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេតកតបន្ទាយមានជ័យបានឲ្យដឹងថា ៖ ជន រងគ្រោះមានឈ្មោះសុខ សត្យា ភេទប្រុសអាយុ១៧ឆ្នាំ លំនៅភូមិបត់ត្រង់ធំខាងកើត ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
មុនពេលកើតហេតុជនរងគ្រោះបានខ្ចីម៉ូតូម៉ាកហុងដាវ៉េវ ពាក់ផ្លាកលេខ ខេមរភូមិន្ទ 07 1-2721 របស់អុំប្រុសដែលជាយោធា ក្នុងកងពលតូចថ្មើងលេខ៥៣ ដើម្បីជិះទៅលេងម្តាយឪពុក កំពុងធ្វើស្រែនៅឃុំកូប ស្រុកអូរជ្រៅ។
លោកបានបន្តថា ៖ ដោយធ្វើដំណើរពីជើងទៅត្បូងពេលឡើងផ្លូវជាតិលេខ៥ ក៏ប្តូរគន្លងបត់ ទៅទិសខាងកើត។ ស្របពេលនោះមានរថយន្ត១គ្រឿងLUXEX300 ភ្នំពេញ.2L-4767 បើកផ្លូវត្រង់ក្នុងទិសដៅពីកើតទៅលិច ក៏បានបុកចំពីមុខម៉ូតូបណ្តាលឲ្យជនរងគ្រោះខ្ទាតពីម៉ូតូស្លាប់ភ្លាៗ។
កម្លាំងនគរបាលចរាចរណ៍បន្តថា ៖ចំពោះមូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើករថយន្តបើកមានល្បឿនលឿន។ រីឯអ្នកបើកម៉ូតូមិនគោរពសិទ្ធិអាទិភាព មានពាក់មួកការពារសុវត្ថិភាព៕


