មកដឹងពីមូលហេតុ ដែលនាំអោយ យុវជនម្នាក់ នាំបក្ខពួក លីដាវ ដេញកាប់ យុវជនម្នាក់ទៀត ផ្អើលហ្វេសបុក

ខេត្តតាកែវ ៖ តាមពិតមូលហេតុ ដែលនាំអោយ យុវជនម្នាក់ នាំបក្ខពួក ដោយបានកាន់ដាវ ដេញកាប់ លើយុវជនម្នាក់ទៀត បង្កអោយមានការភ្ញាក់ផ្អើល លើបណ្តាញសង្គម ហ្វេសបុក កាលពីពេលកន្លងទៅនោះ គឺកើតឡើង ដោយសារជនសង្ស័យ ខឹងនិងសង្សាររបស់ខ្លួន ទៅស្រលាញ់ជនរងគ្រោះ ទើបធ្វើអោយគេកើតក្តីប្រច័ណ្ឌ និងឈានទៅដល់ ការប្រើអំពើហិង្សាបែបនេះទៅ។

ក្រោយចាប់ខ្លួន និងបានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

លោក ឡេងប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ាង សុខេង អាយុ២៤ឆ្នាំ រស់នៅភូមិក្តាញ់ ឃុំក្តាញ់ស្រុកព្រៃកប្បាស ខេត្តតាកែវ និងបក្ខពួក បានធ្វើសកម្មភាពហិង្សាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តទៅ កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ចំណុចហាងកាហ្វេ១កន្លែង ស្ថិតនៅភូមិកំពែងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស ចំណែកជនរងគ្រោះឈ្មោះ សុខ ដារា អាយុ១៩ឆ្នាំ។

ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យនិងគ្នីគ្នាបាននាំគ្នារត់គេចខ្លួនបាត់ រហូតមកដល់ថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១ នៅចំណុចភូមិកំពុងព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនដៃដល់ខាងលើត្រូវបានឃាត់ខ្លួន និងបាននាំមកសាកសួរបន្តនៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីស្វែងរកបក្ខពួកបន្តទៀត។ មូលហេតុដែលជនសង្ស័យវាយទៅលើជនរងគ្រោះកើតចេញពីការប្រចណ្ឌនារីម្នាក់ដែលពីមុននាងជាសង្សារបស់ខ្លូន ហើយស្រាប់តែបែកចិត្តមកលួចស្រលាញ់ជនរងគ្រោះ ទើបធ្វើអោយរូបគេខឹងក៏នាំបក្ខពួកមកធ្វើសកម្មភាពតែម្ដងទៅ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២