លីគថ្មីមួយនៅកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ ពីអ្នកគាំទ្រ

ភ្នំពេញ ៖ ថ្មីៗនេះផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់កម្ពុជាតាមរយះការប្រកាសជាផ្លូវការនូវពានរង្វាន់ថ្មីមួយទៀតបន្ទាប់ពីពានរង្វាន់ធំពីរនៅក្នុងស្រុក។

ការប្រកួតពានរង្វាន់ថ្មីនេះត្រូវបានគេហៅថា លីគខាប់ (Leaugue Cup) ការប្រកួតធ្វើឡើង ពី ថ្ងៃទី៥ ដល់ ២៧ ខែមិថុនា ឆ្នាំ២០២១ ដោយ ក្រុមដែលចូលរួមត្រវបែងចែកជា ២ពូល(១ពូល មាន៤ក្រុម)ប្រកួតគ្នាតែ១ជើងប៉ុណ្ណោះ ហើយក្រុមចំណាត់ថ្នាក់លេខ១និងលេខ២តាមពូលមានឈ្មោះឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងក្រុមឈ្នះបន្តឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ។

គួរជម្រាបថាពានរង្វាន់នេះមាន៨ក្រុមចូលរួមដូចជា កងយោធពលខេមរភូមិន្ទ, វិសាខា, ព្រៃវែង, ភ្នំពេញក្រោន, បឹងកេត, ព្រះខ័នរាជស្វាយរៀង, ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី និងក្រុមកពីលីគទី២ អាយអេសអាយ ដង្កោរសែនជ័យ ហើយជាលទ្ធផលនៃការចាប់ពូល ពូល A មាន បឹងកេត, ភ្នំពេញក្រោន, អាយអេសអាយ ដង្កោរសែនជ័យ និង វិសាខា ខណៈពូល B មាន កងយោធពលខេមរភូមិន្ទ, ព្រៃវែង, ព្រះខ័នរាជស្វាយរៀង និងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២