ទាហានឈុតខ្មៅ ថៃ ឃាត់ខ្លួនពលករខ្មែរ១៩នាក់ និងមេខ្យល់ជនជាតិថៃ២នាក់ លួចឆ្លងពីខេត្តបាត់ដំបងទៅព្រំដែនកម្ពុជា ថៃ

ខេត្តបាត់ដំបង ៖ យោងអ្នកសារព័ត៌មានក្នុងស្រុកថៃ ប្រចាំខេត្តស្រះកែវរាយការណ៍ថា ទោះបីមានការរឹតបន្តឹងខ្លាំងនូវការលួចឆ្លងដែនខុសច្បាប់របស់ពលករខ្មែរចូលប្រទេសថៃដើម្បីស្វែងរកការងារធ្វើក្នុងគោលបំណងចិញ្ចឹមជីវិតតទល់នឹងភាពអត់ឃ្លាន។ ប៉ុន្តែក៏ត្រូវកងទាហានខ្លួនស្ទាក់ឃាត់ខ្លួនបានពលករខ្មែរ១៩នាក់ វេលាម៉ោង០៨,០០នាទី ថ្ងៃទី២៩ឧសភា ឆ្នាំ២០២១ នៅបរិវេណថ្នល់លូករ៉ាំងចំការអំពៅ ខាងក្រោយភូមិថាន់ចៃ-ភូមិប៉ាខៀវ ឃុំថាប់ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខស្រុកសំពៅលូនខេត្តបាត់ដំបង ។

ប្រភពខាងលើបានបន្តថា ករណីនេះ ក៏ដូចមុនៗនិងទៅខាងមុខដែរ ដើម្បីការពារការរាត្បាតរបស់កូវីដ-១៩ នៅ សមត្ថកិច្ច អង្គភាពទាហានឈុតខ្មៅទី១៣ បញ្ជារឲ្យសមត្ថកិច្ចកងរយទី១៣០២ ត្រួតពិនិត្យតឹងតែងភូមិសាស្រ្តព្រំដែន ចាប់តាំងពីស្រុកខ្លងហាត រហូតទៅដល់ស្រុកអារញ្ញប្រាថេតខេត្តស្រះកែវទល់មុខភូមិសាស្ត្រខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ។

ក្នុងនោះក៏ស្ទាក់ចាប់បានសង្ស័យជាពលករខ្មែរ លួចឆ្លងដែនចូលមកក្នុងប្រទេសដោយខុសច្បាប់ ទើបធ្វើការត្រួតពិនិត្យ នឹងចាប់ឃុំខ្លួនភ្លាមចំនួន១៩នាក់ ក្នុងនោះប្រុស១២នាក់/ ស្រីរី៧នាក់ ព្រមទាំងមេខ្យល់ជនជាតិថៃចំនួន២នាក់ នឹងយានរថយន្តឯកជនចំនួន២គ្រឿងផងដែរ ។

ការសួរនាំជំហ៊ានដំបូងបានឲ្យដឹងថា ពលរដ្ឋខ្មែរទាំងនេះធ្វើដំណើរមកពីខេត្តបាត់ដំបង នឹងខេត្តព្រៃវែង ប្រទេសកម្ពុជា លួចចូលប្រទេសថៃតាមច្រករបៀង ដើម្បីធ្វើដំណើរទៅធ្វើការស៊ីឈ្នួលក្នុងទឹកដីថៃនៃខេត្តឈុនបុរី ខេត្តសមុទ្រប្រាកាន នឹងរាជធានីបាងកក ។

ក្រោយធ្វើកំណត់ហេតុចាប់ឃុំ ព្រមទាំងអនុវត្តតាមវិធានការរបស់ផ្នែកសុខាភិបាល សមត្ថកិច្ចទហានឈុតខ្មៅថៃនឹងបញ្ជូនពលករខ្មែរទាំងអស់ រួមទាំងមេខ្យល់ បញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការតាមច្បាប់បន្ត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២