លោតឆ័ត្រ ទូរស័ព្ទស៊េរី ជិត៤០០០គ្រឿង គេចមិនផុត ពីសមត្ថកិច្ចខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ ទូរស័ព្ទសេរីទំនើប ប្រមាណជិត៤០០០គ្រឿង ត្រូវបានសមត្ថកកិច្ចខេត្តព្រៃវែង សហការជាមួយ គយសាខាខេត្តព្រៃវែង ស្ទាក់ចាប់បាន ខណៈដឹកតាមរថយន្តមួយគ្រឿង នៅចំណុចភូមិ ២ ឃុំព្រែកខ្សាយ(ខ) លើផ្លូវជាតិលេខ១។

សមត្ថកិច្ចបានអោយដឹងថា រថយន្តដែលលួចដឹកទូរស័ព្ទស៊េរីទំនើបខាងលើ ម៉ាកសាំយុងពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2AK-3057 បើកបរដោយឈ្មោះ ខែម ទី អាយុ៣៩ឆ្នាំ រស់នៅភូមិអង្គក្តួច ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលបានដឹកឥវ៉ាន់គ្មានពន្ធនាំចូលខុសច្បាប់។

សមត្ថកិច្ចបន្តថា ក្នុងការឆែកឆែរសមត្ថកិច្ចរកឃើញទូរសព្ទទំនើបម៉ាក iPhone សរុបទាំងអស់ ចំនួន ៣៩៨០គ្រឿង មានដូចជា៖
១. ទូរសព្ទដៃ iphone 12(promax)ចំនួន៧៦៨ គ្រឿង
២. ទូរសព្ទដៃ iphone 12 ចំនួន ៩៤ គ្រឿង
៣. ទូរសព្ទដៃ iphone 11(promax)ចំនួន៦៨៤គ្រឿង
៤. ទូរសព្ទដៃ iphone 11 ចំនួន ១៥៥៥គ្រឿង
៥. ទូរសព្ទដៃ iphone(xsmax)ចំនួន ៧៣៨គ្រឿង
៦. ទូរសព្ទដៃ iphone 7(plus)ចំនួន ៦៧៩គ្រឿង
៧. ទូរសព្ទដៃ iphone 7 ចំនួន ១៦២ គ្រឿង
បច្ចុប្បន្ន វត្ថុតាងដែលសមត្ថកិច្ច រឹបអូសបាន ត្រូវប្រគល់ជូនគយសាខាខេត្តព្រៃវែងដើម្បីចាត់ការបន្ត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២