ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព លួចឆ្កឹះសោរបន្ទប់លួច សម្ភារ:មិនបានសម្រេច នាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ64H ផ្លូវលំ ក្រុមទី១០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យឈ្មោះលេង ផល លាង ហៅលាង ជនជាតិខ្មែរ អាយុ31ឆ្នាំ របរមិនពិតប្រាកដ ស្នាក់នៅផ្ទះ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតរ6 ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ជា បូរ៉ា ហៅធំ ភេទប្រុស អាយុ33ឆ្នាំ ស្នាក់នៅផ្ទះលេខ64H ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន ដែកសួលកែឆ្នៃសំរាប់ឆ្កឹះសោរចំនួន២សសៃ ។
លោកអធិការបានឲ្យដឹងទៀតថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង១០ និង១៥នាទី មានករណីឆ្កឹះសោរបន្ទាប់លួចសម្ភារ:ចំណុចកើតហេតុពេលនោះអ្នកជិតខាងឃើញបានទូរស័ព្ទប្រាប់ ជនរងគ្រោះដែលកំពុងធ្វើការនៅខាងក្រៅ ហើយជនសង្សយ័បានរត់គេចខ្លួនបាត់ ក្រោយពីទទួល ពាក្យបណ្តឹងរបស់ជនរងគ្រោះ និងកំលាំងសមត្ថកិច្ចខណ្ឌ និងប៉ុស្តិ៍ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនបានជនសង្សយ័ភ្លាមៗ ព្រមទាំងវត្ថុតាង នៅក្បែរកន្លែងកើតហេតុ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តាមនីតិវិធី ៕


