ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ និងប៉ុស្តិ៍គីឡូ៦ បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ កាលពីម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខB11 ផ្លូវ១៧១១ ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សៀ សុភា ហៅភា អាយុ ២៦ឆ្នាំ របរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះជួល សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន)។
ចំណែកជនរងគ្រោះឈ្មោះ ម៉ិច សាទ្រី អាយុ២៨ឆ្នាំ ស្នាកនៅផ្ទះលេខB42 ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ។
លោក អធិការ បានឲ្យដឹងទៀតថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង១១ព្រឹក ជនសង្សយ័ឈ្មោះ សៀ សុភា និងបក្ខពួកបានចេញពីធ្វើការ ក៏បបួលគ្នាចេញធ្វើសកម្មភាព ។ លុះដល់វេលាម៉ោង១១ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានឈប់ទិញការហ្វេនៅកន្លែងកើតហេតុ ដោយជនរងគ្រោះបានទុកសោរម៉ូតូនៅលើតុ និងរវល់លក់កាហ្វេជនសង្សយ័ជាបក្ខពួកបាន យកសោរលួចម៉ូតូរបស់ ជនរងគ្រោះចេញមកក្រៅ គេចខ្លួនបាត់ ហើយជនសង្ស័យបាន ឡើងជិះម៉ូតូរបស់ខ្លួនបំរុងគេចខ្លួន ក៏ត្រូវជនរងគ្រោះស្រែក ឲ្យអ្នកជិតខាង ជួយ និងឃាត់ខ្លួនប្រគល់សមត្ថកិច្ច។
វត្ថុតាងដកហូត រួមមាន ៖ ម៉ូតូចំនួន01គ្រឿង ម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1H-1470 ទូរសព្ទ័ដៃចំនួន2គ្រឿង សោរសៀចំនួន1 និងដែកសំប៉ែតកែឆ្នៃចំនួន2(របស់ជនសង្សយ័)។ សម្ភារ:បាត់បង់ គឺម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ីត ពណ៌ខៀវ ពាាក់ស្លាកលេខ ភ្នំពេញ 1HA-6640 (របស់ជនរងគ្រោះ)
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តាមនីតិវិធី ៕


