កំពុងអង្គុយជុំគ្នាផឹកស៊ី ត្រូវស្ទាវមួយក្រុមមានគ្នា០២នាក់ ចូលទៅកាប់ ប៉ុន្តែមួយក្រុមទៀតតដៃ កាប់វិញ បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ មិនដឹងថា មានគំនុំអ្វីជាមួយគ្នា ទើបធ្វើអោយយុវជន០២នាក់ កាន់ដាវ ចូលទៅកាប់ យុវជនមួយក្រុមទៀត ដែលកំពុងអង្គុយផឹកស៊ី នៅក្នុងបន្ទប់ បណ្តាលអោយរងរបួសធ្ងន់ម្នាក់ ប៉ុន្តែត្រូវក្រុមជនរងគ្រោះ បានធ្វើការវាយ តប ត វិញ បណ្តាលអោយក្រុមជនបង្ក រងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ រីឯបក្ខពួក របស់ជនបង្ក រត់គេចខ្លួនបាត់។

ហេតុការណ៍ វាយកាប់ចាប់គ្នានេះ កើតឡើង កាលពី១០យប់ ថ្ងៃ ព្រហស្បតិ៍ ទី២៤ ខែ មិថុនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិត្រពាំងចេក សង្កាត់ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ។

សមត្ថកិច្ចមូលដ្ឋាបានអោយដឹងថា ជនបង្កដែលស្លាប់មានឈ្មោះ ហែម សុគុន្ធ អាយុ៤១ឆ្នាំ ស្នាក់នៅជិតកន្លែងកើតហេតុ ចំណែកជនរងគ្រោះ ដែលទទួលរបួសធ្ងន់ ឈ្មោះ ង៉ោ អាយុ២០ឆ្នាំជាង ស្នាក់នៅបន្ទប់ជួល ជិតកន្លែងកើតហេតុខាងលើ កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនបង្កមានគ្នាពីរនាក់ ជិះម៉ូតូអៃខនមួយគ្រឿងមិនចាំស្លាកលេខ បានជិះម៉ូតូកាត់មុខស្ទាវមួយក្រុមទៀតកំពុងតែផឹកស៊ី មិនដឹងជាមានរឿងអ្វីជាមួយគ្នា ជិះចូលទៅបន្ទប់ជួល ដែលនៅខាងក្នុង មួយសន្ទុះក៏ជិះចេញមកវិញ មានកាន់ដាវនៅដៃមកកាប់ប្រហារ លើយុវជនមួយក្រុមទៀត កំពុងផឹកស៊ី បណ្ដាលឲ្យឈ្មោះ ង៉ោ ឲ្យរងរបួសត្រូវវាយតបតគ្នាទៅវិញទៅមក បណ្ដាលឲ្យជនបង្ករងរបួសធ្ងន់ នឹងបានស្លាប់ម្នាក់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ និងបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចខណ្ឌពោធិ៍ជ័យ ចុះមកដល់ចំណុចកើតហេតុ ឃាត់ខ្លួនបក្ខពួកជនបង្ក បានជាបន្តបន្ទាប់ចំនួន៥នាក់ ត្រូវយកទៅធ្វើការសាកសួរបន្ត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២