ភ្នំពេញ ៖ អគ្គិភ័យ ឆាប់ឆេះ យ៉ាង សន្ធោសន្ធៅបណ្ដោយអោយផ្ទះ២ខ្នងឆេះ ហាងលក់វិទ្យុទាក់ទង ឈ្មោះ មករា តេឡេកូប សប កាលពីល្ងាច ថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះលេខ៩៧ ផ្លូវ លេខ៤៣២នៅ ក្រុម12 ភូមិ3 ក្នុង សង្កាត់ ទួលទំពូង១ ខណ្ឌចំការមន។
ប្រជាពលរដ្ឋបានឲ្យដឹងថា ដំបូងឡើយអណ្ដាតភ្លើងឆាបឆេះចេញពីផ្ទះលក់អេកូសប យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ផ្ទះជាប់គ្នា ក៏មានការរត់ចេញពីកន្លែងឆាបឆេះ យ៉ាង ស្លន់ស្លោ ផ្អើលដល់ប្រជាពលរដ្ឋ អ្នកជិតខាង រួមទាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គីភ័យ ចុះមកកន្លែងកើតហេតុជាច្រើនគ្រឿង បាញ់មិនឲ្យរាលដាលផ្ទះផ្សេងទៀត។
អគ្គីភ័យភ័យនេះ កើតឡើងនៅហាងលក់វិទ្យុទាក់ទង ឈ្មោះ មករា តេឡេកូប សប ដែលមានម្ចាស់ផ្ទះ ឈ្មោះ សៀង សេរីវឌ្ឍនា ភេទប្រុស អាយុ៣៣ឆាំ្ន។ មុខរបរ លក់វិទ្យុទាក់ទង។
ចំពោះមូលហេតុ ដែលនាំអោយកើតមានអគ្គិភ័យនេះកើតឡើង ដោយសារ ឆ្លងចរន្តអគិ្គសនី។ ខូចខាតសំភារៈ ឆេះផ្ទះទំហំ 08ម៉ែត្រx14ម៉ែត្រ ជាន់ផ្ទាល់ដីអស់ទាំងស្រុង រួមទាំងឆេះសម្ភាឧបករណ៍វិទ្យុទាក់ទងអស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕


