មិនដឹងថា កើតអី! បុរសម្នាក់ ព្យាយាម ធ្វើអត្តឃាត រហូតដល់ទៅ០៣ដង ជាសំណាងល្អនៅតែមិនស្លាប់

ភ្នំពេញ ៖ បុរសម្នាក់មិនកើតអ្វីអោយពិតប្រាកដ បានព្យាយាម និងប៉ុនប៉ងធ្វើ សម្លាប់ខ្លួន៣ដង ប៉ុន្តែមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ បង្កអោយមានការភ្ញាក់ផ្អើល កាលពីម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦៣ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសរូបនេះ ឡើងទៅលើអគារផ្សារអូឫស្សី បម្រុងនឹងលោតសម្លាប់ខ្លួន ត្រូវបានសន្តិសុខផ្សារជួយឃាត់ទាន់ បន្ទាប់មកបុរសរូបនេះ បានដើទៅដល់ផ្លូវ១៧៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រួចរត់ឡើងទៅលើអគារផ្ទះអង្គការ លោតចុះមកក្រោម ចំរថយន្តបណ្តាលឲ្យបែកកញ្ចក់ ផ្នែកខាងមុខ របួសជើងតិចតួច ក្រោយមកសមត្ថកិច្ចខណ្ឌដូនពេញ ចុះមកដល់បានជួយបុរសខាងលើដែរ តែដោយគាត់ បានបន្តដំណើរទៅមុខទៀត លុះមកដល់ចំណុចផ្លូវ៦៣ សង្កាត់ផ្សារថ្មី៣ បុរសខាងលើ ក៏បានយកកាំបិតអារកខ្លួនឯង បណ្តាលឲ្យឈាមស្រោចពេញខ្លួន រងរបួសធ្ងន់ឈាមស្រោចខ្លួន។

សមត្ថកិច្ចសង្កាត់ផ្សារថ្មីទី៣ បានចុះមកដល់រួចទំនាក់ទំនង ទៅរថយន្តសង្រ្គោះបន្ទាន់ ឲ្យចុះមកដឹកយកបុរសខាងលើ ទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះភ្លាមៗផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២