ហូជីមិញ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន VN Express នៅថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២១ នេះបានឲ្យដឹងថា ការរីករាលដាល Covid-19 ក្នុងប្រទេសវៀតណាមបានវាយលុកដល់ផ្សារ Binh Dien ដែលជាផ្សារលក់ដុំធំបំផុតមួយ នៅក្នុងទីក្រុង ហូជីមិញ ហើយផ្សារនេះត្រូវបានបិទនៅថ្ងៃអង្គារនេះផងដែរ។
អាជ្ញាធរនៅក្នុងសង្កាត់ ៨ ក្រុងហូជីមិញ បាននិយាយថាពួកគេបានធ្វើការសម្រេចចិត្តបិទផ្សារ បន្ទាប់ពីការឆ្លងបានចាប់ផ្តើមរាលដាលដល់តំបន់ផ្សេងនៅជុំវិញនោះ ហើយគិតត្រឹមថ្ងៃទី ៤ ខែកក្កដាករណី Cov-១៩ ចំនួន ៥៦ ករណីហើយ ត្រូវបានគេរកឃើញថាមានទំនាក់ទំនងជាមួយទីផ្សារប៊ិញដៀននេះ។
អាជ្ញាធរបានបន្ថែមទៀតថា ការបិទផ្សារនឹងបន្តរហូតដល់មានការជូនដំណឹងបន្ថែម។
អ្នកគ្រប់គ្រងទីផ្សារបាននិយាយថា ពេលអ្នកលក់កំពុងចាប់ផ្តើមផ្លាស់ប្តូររបៀបនៃការលក់របស់ពួកគេហើយ ដោយជំនួសឱ្យការលក់តាមអនឡាញវិញ ហើយពួកគាត់នឹងដឹកទំនិញទៅឲ្យភ្ញៀវ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃចន្ទនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ២១,០៣៥នាក់ ក្នុងនោះស្លាប់៩០នាក់ និងជាសះស្បើយឡើងវិញចំនូន ៧,៨១៩ នាក់៕