យ៉ាងហោចណាស់មនុស្ស ៨ ម៉ឺននាក់រងគ្រោះដោយសារការផ្ទុះរោងចក្រគីមី នៅខេត្ត សាមុតប្រាកាន ប្រទេសថៃ

សាមុតប្រាកាន៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bangkok Post នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១ នេះបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៨០,០០០ នាក់ដែលបានរងផលប៉ះពាល់ដោយសារអគ្គិភ័យដ៏ធំមួយដែលបានឲបំផ្លាញអគាររោងចក្រមីងឌីគីមី នៅសង្កាត់បាងលី នៃសាមុតប្រាកានកាលពីថ្ងៃច័ន្ទ។

រយៈពេលជាង ៣០ ម៉ោងទើបអាជ្ញាធរអាចទប់ស្កាត់ការឆាបឆេះរោងចក្រ មីងតីគីមីខល ផ្លូវកិងកែវ ២១ ខេត្ត សាមុត្រប្រាកាន ប្រទេស ថៃ ត្រូវបានឆ្លើងឆាបឆេះកាលពីវេលាម៉ោង ៣ជិតភ្លឺ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។
ក្នុងរយៈពេល ២៤ ម៉ោងដំបូង អាជ្ញាធរបានប្រកាសថា គ្រប់គ្រងបានហើយ តែដោយចៃដន្យនៅវេលាម៉ោង ៥ ស្រាប់តែមានករណីផ្ទុះបន្ថែមទៀត ដែលតម្រូវអាជ្ញាធរប្រើពេលវិធានការបន្ថែមដើម្បីពន្លត់រអគ្គិភ័យ នេះ។ ក្រោយមកមន្ត្រីជំនាញបានប្រើត្រូន ដើម្បីវាស់កម្តៅ អំពីស្ថានភាពនៃកន្លែងកើតហេតុ រួចទើបប្រកាសជាផ្លូវការថា អគ្គិភ័យនេះស្ថិតនៅក្នុងការគ្រប់គ្រងបានហើយ។

ក្នុងហេតុការណ៍នេះមានមន្ត្រីពន្លត់អគ្គីភ័យស្លាប់ម្នាក់ និងអ្នករងរបួស ៤០ នាក់ ព្រមទាំងឆាបឆេះលំនៅដ្ឋានផ្ទះប្រជាជនចំនួន ៧៥ខ្នង ពីការផ្ទុះឆាប់ឆេះសារធាតុគីមី។

អភិបាលខេត្តសាមុតប្រាកានលោក Wanchai Kongkasem បាននិយាយនៅថ្ងៃអង្គារនេះថា ការខូចខាតពីអគ្គិភ័យនេះបានលាតសន្ធឹងយ៉ាងធំនៅជុំវិញរោងចក្រដែលបានឆេះដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជននិងប៉ះពាល់ដល់មនុស្ស ៨០.៩១៦ នាក់នៅទូទាំងក្នុងស្រុក Bang Phli ។

ការផ្ទុះនិងភ្លើងឆេះដ៏ខ្លាំងក្លារនេះ បានបង្ខំឱ្យមានការជម្លៀសប្រជាជន ១,៩៩២ នាក់ដែលរស់នៅក្នុងចម្ងាយ ៥ គីឡូម៉ែត្រនៃរោងចក្រ ទៅកាន់កន្លែងដែលមានសុវត្តិភាព។

លោកឧត្តមសេនីយ៍ទោ ជុំ ភុនភូភួង ស្នងការនគរបាលខេត្តសាមុតប្រាកានបានមានប្រសាសន៍ថាប្រជាជនចំនួន ១៨៣ នាក់បានដាក់ពាក្យបណ្តឹងពីការខូចខាតមកលើក្រុមហ៊ុនខាងលើ។

ជាមួយគ្នានេះផងដែរ លោក Varawut Silpa-archa រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងបរិស្ថានបានមានប្រសាសន៍ថា នាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថានចាំបាច់ត្រូវធានាឱ្យបាននូវគុណភាពខ្យល់ក្នុងចម្ងាយ ៣-៥ គីឡូម៉ែត្រពីរោងចក្រដែលមានភ្លើងឆេះ មុនពេលដែលប្រជាជននៅក្នុងតំបន់ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
ការត្រួតពិនិត្យដំបូងបានបង្ហាញថាគុណភាពខ្យល់ក្នុងចម្ងាយមួយគីឡូម៉ែត្រនៃទីតាំងនោះមានគ្រោះថ្នាក់ដល់សុខភាពកាលពីថ្ងៃអង្គារ។

ទន្ទឹមនឹងនេះភាគីខាងរោងចក្រមីងឌី បានចេញសេចក្តីថ្លែងការណ៍មួយដោយបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុនេះនិងបានសន្យាផ្តល់សំណងសម្រាប់ការខូចខាតទាំងអស់ដែលបានកើតឡើង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២