អាជ្ញាធរខេត្តយូណានប្រទេសចិន សម្រេច Lock Down ទីក្រុង Ruili បន្ទាប់ពីរកឃើញករណីឆ្លងដល់ក្នុងសហគមន៍ជាថ្មី

ចិន៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីន ហួរ នៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២១ នេះបានឲ្យដឹងថា អាជ្ញាធរខេត្តយូណានប្រទេសចិន នៅថ្ងៃពុធនេះ បានសម្រេចបិទខ្ទប់ទីក្រុង Ruili ដែលស្ថិតនៅភាគនិរតី ហើយបន្ទាប់ពីទីក្រុងមួយនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ថ្មីៗចំនួន ១៥ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

វិធានការបិទខ្ទប់នេះនឹងចូលជាធរមាន នៅពាក់កណ្តាលអធ្រាត្រថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ដោយអាជីវកម្ម និងស្ថាប័នសាធារណៈទាំងអស់ត្រូវតម្រូវឱ្យបិទទ្វារ លើកលែងតែមន្ទីរពេទ្យ ឱសថស្ថាន និងហាងសំខាន់ៗ ដូចជាហាងលក់គ្រឿងទេសតែប៉ុណ្ណោះ ដែលអាចបើកទ្វារបានជាធម្មតា។

គួរបញ្ជាក់ថា ការផ្ទុះឡើងចុងក្រោយនៃករណីឆ្លងជំងឺ COVID-19 នៅប្រទេសចិន គឺនៅក្នុងខេត្ត Guangdong កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅនេះ។ រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩១,៩៤៩ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងអ្នកជាសះស្បើយ ៨៦,៨៥៥នាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២