ភ្នំពេញ ៖ សាឡង់ដឹកខ្សាច់មួយគ្រឿងបានបើកបុកទូកអ្នកនេសាទជនជាតិខ្មែរអ៊ីស្លាម ដាច់ជាពីរកំណាត់លិចបាត់ទៅក្នុងទន្លេសាប សំណាងល្អមិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ ដល់អាយុជីវីត តែស្ត្រីជាប្រពន្ធបានរងរបួសពកក្បាល។
ហេតុការណ៍ ខាងលើ នេះ បាន កើតឡើង កាលពី ម៉ោង ១២ និង ៤០ នាទី ថ្ងៃត្រង់ ទី ១១ ខែ កក្កដា ឆ្នាំ ២០២១ ភូមិ ទី ១ ស្ថិត ក្នុង សង្កាត់ ជ្រោយចង្វា ខណ្ឌ ជ្រោយចង្វា រាជធានី ភ្នំពេញ ។
ទូក នេសាទ ដែល សា ឡង់ បុក លិច ខាងលើនោះ មាន ម្ចាស់ ឈ្មោះ ស្មាន់ ខ សិន ភេទ ប្រុស អាយុ ៦០ ឆ្នាំ (ត្រូវជា ប្តី) និង ប្រពន្ធ ឈ្មោះ លែ ប អា ធី កាស អាយុ ៦០ ឆ្នាំ ព្រមទាំង កូន ឈ្មោះ សារ គី រី ន ភេទ ប្រុស អាយុ ២១ ឆ្នាំ មាន លំនៅ សង្កាត់ ជ្រោយចង្វា ខណ្ឌ ជ្រោយចង្វារ រាជធានី ភ្នំពេញ ។
បើតាមម្ចាស់ទូករងគ្រោះបានឲ្យ ដឹង ថា នៅ មុន ពេល កើតហេតុ គគាត់នឹង ក្រុម គ្រួសារ មានគ្នា ៣នាក់ ជិះទូក នេសាទ មក ពី លក់ ត្រី នៅ រាជធានី ភ្នំពេញ ខ ណះ នោះ ស្រាប់តែ មាន សា ឡង់ ដឹក ខ្សាច់ មួយ គ្រឿង បាន ធ្វើ ដំណើរ ក្នុង ទិស ដៅ ពី ត្បូង ទៅ ជើង បាន មក បុក ទូក របស់ពួកគាត់ យ៉ាង ពេញទំហឹង បណ្តាល អោយ លិច បាត់ នៅ ក្នុង ទន្លេ តែ ម្តង ។
នៅនៅក្នុងហេតុការណ៍នោះដែរ អ្នកនេសាទ រូប នោះ បាន លោត ចេញ ហែល ទឹក គេច ពី គ្រោះថ្នាក់ ហើយភ្លាម ៗ នោះ ត្រូវ បាន ទូក នេសាទ ជនជាតិ ខ្មែរ អ៊ិ ស្លា ម ដូច គ្នា ចេញទៅជួយសង្គ្រោះ។
ប្ប្រភពពត៍មានបានឲ្យដឹងទៀតថា ភ្លាម ៗ នោះម្ននោះម្ចាស់ទូកនេសាទក៏ ទាក់ទង ទៅ ជនជាតិ ខ្មែរ អ៊ិ ស្លា ម ដូច គ្នា ប្រមាណ ជិត ១០ ទូក បាន នាំ គ្នា មក មុជទឹក រាវរក ទូក នោះ អស់ ប្រមាណ ១ ម៉ោង ទើប រក ឃើញ តែ មួយ កំណាត់ និង ម៉ាស៊ីន តែ ប៉ុណ្ណោះ ចំណែក មួយ កំណាត់ ទៀត និង សម្ភា រះ រួម មាន សំណាញ់ ចំនួន ២ និង លុយ ប្រមាណ ៧ ពាន់ ដុល្លារ បាន លិច បាត់ ក្នុង ទន្លេ មិន ទាន់ រក ឃើញ នៅឡើយ ។
បន្ទាប់ពីកើតហេតុសាឡង់នោះក៏បាន បើក ទៅ បាត់ ដោយ សន្យា ថា ចាំ ដោះស្រាយ សងការ ខូចខាត ជា ក្រោយ ៕


