ខេត្តកំពង់ស្ពឺ ៖ ដោយសារតែឈ្លោះគ្នាជាមួយប្រពន្ធ បណ្តាលអោយមានកំហឹង បែរជាដុតផ្ទះខ្លួនឯង បង្កជាអគ្គីភ័យឆាបឆេះផ្ទះ និងសម្ភារៈ អស់ស្ទើរទាំងស្រុង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនបង្កហេតុត្រូវជាប្ដីមានឈ្មោះ ជួន កក្កដា (ហៅង៉ែត) អាយុប្រហែល៣០ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានឃាត់ខ្លួន។
អ្នកជិតខាងបានអោយដឹងថា មុនពេលកើតហេតុពួកគាត់ឮសំឡេងឈ្លោះគ្នាពីរនាក់ប្ដីប្រពន្ធនៅក្នុងផ្ទះដោយមិនដឹងរឿងអ្វីនោះទេ? លុះមួយសន្ទុះក្រោយមកក៏ឃើញមានផ្សែងហុយចេញពីក្នុងផ្ទះមកខាងក្រៅ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងបានរាយការណ៍ជូនទៅសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ និងបាញ់ទឹកពន្លត់ទាន់ពេលវេលាផងដែរ។
គួរបញ្ជាក់ដែរថា ករណីអគ្គិភ័យខាងលើនេះ មិនមានអ្នករងររបួសនោះទេ៕


