ស្រ្តីម្នាក់កំពុងអង្គុយក្នុងតូបមុខផ្ទះ ត្រូវរថយន្តមួយគ្រឿងបើកបុក បណ្តាលអោយស្លាប់

ខេត្តសៀមរាប ៖ ស្រ្តីម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈកំពុងក្នុងតូបមុខផ្ទះ ស្រាប់តែបុរសម្នាក់បានបើករថយន្តបុកចូល កាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវក្រាលគ្រួសក្រហម ភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋាបានអោយដឹងថា រថយន្តបង្កម៉ាក TOYOTA PICK UP ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C-0409 បើកបរដោយឈ្មោះ ណាំង សេត អាយុ៤៥ឆ្នាំ រស់នៅភូមិរើល ឃុំរើល ស្រុកពួក ខេត្តសៀមរាប បើកបរក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើង បានរេចង្កូតធ្លាក់ផ្លូវទៅបុកមនុស្ស ដែលកំពុងអង្គុយនៅក្នុងតូបមុខផ្ទះ បណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ អ៊ុល ហាន អាយុ៣៨ឆ្នាំ មានទីលំនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង និងធ្វើការឃាត់ខ្លួនអ្នកបើកកបររថយន្តបង្ក ហើយប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី។

ចំណែកវត្ថុតាង សមត្ថកិច្ចយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២