កម្លាំងចម្រុះខណ្ឌទួលគោក ចុះបង្ក្រាបនិងបិទហាង(ផ្ទះផាតធី)ដែលលួចលាក់បើខារ៉ាអូខេបំពានបម្រាមគោចរ និងឃាត់ខ្លួនបានមនុស្សប្រុសស្រី១៣នាក់ទៀតហើយ

ភ្នំពេញ ៖ លោក ឯក ឃុនដឿន អភិបាល ខណ្ឌទួលគោក និងលោកសុខ ហេង អធិការនគរបាលខណ្ឌទួលគោក ដឹកនាំកម្លាំងចុះបង្ក្រាប និងបិទ ទីតាំងហាងយីហោ(ផ្ទះផាតធី)មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ២៦១ កែងនិងផ្លូវ១៣៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បានលួចលាក់បើកKTVទទួលភ្ញៀវចូលផឹកសុីបំពានទៅបម្រាមគោចរ និងវិធានការរដ្ឋបាល រាជធានីភ្នំពេញ នាវេលាម៉ោង៩-០០នាទីយប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២១ ហើយនៅក្នុងប្រតិបត្តិការនេះបានឃាត់ខ្លួនមនុស្សប្រុសស្រី១៣ (ប្រុស៦នាក់។

លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានបញ្ជាក់ឲ្យដឹងថា ហាងយីហោ(ផ្ទះផាតធី) បានលួចបើកKTVឲ្យភ្ញៀវចូលផឹកស៊ីបំពានបម្រាមគោចរ នឹងវិធានការរដ្ឋបាល ស្របពេលដែលសមត្ថកិច្ច អាជ្ញាធរ ក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាលកំពុងរឹតបន្តឹងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ សព្វថ្ងៃ ។
លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៦ ខែមិថុនា នេះថា ក្រោយពីការឃាត់ខ្លូនមនុស្សប្រុសស្រីទាំង១៣នាក់នោះ កម្លាំងសមត្ថកិច្ច និងមន្ត្រីសុខាភិបាលបានយកសំណាកពិនិត្យរកមើលជម្ងឺកូវីដ១៩ដោយអវិជ្ជមានទាំងអស់គ្នា។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនពួកគេទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមច្បាប់។
ចំណែកលោកសុខ ហេង អធិការនគរបាលខណ្ឌទួលគោកបានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៦ ខែមិថុនា នេះថា ចំពោះមនុស្សប្រុសស្រីទាំង១៣នាក់នេះកំពុឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌយើងធ្វើការងារមិនទាន់ ហើយនៅព្រឹកនេះដែរកំលាំងយើងកំពុងរៀបចំធ្វើឯកពាក់ព័ន្ធបន្តតាមនីតិវិធី ថាតើត្រូវអប់មនុស្សប៉ុន្មាននាក់នឹងត្រូបញ្ចូនទៅតុលារប៉ុន្មាននាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២