ស្នូរកាំភ្លើងផ្ទុះឡើងផ្ទួនៗ ចំនួន៥គ្រាប់នៅកណ្ដាលក្រុងព្រះសីហនុសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់ក្នុងនោះចិន២នាក់

ខេត្តព្រះសីហនុ ៖ ស្នូរកាំភ្លើងផ្ទុះឡើងផ្ទួនៗ ចំនួន៥គ្រាប់ត្រូវបានផ្ទុះឡើងចំណុចផ្សារលើកាលពីម៉ោងប្រមាណ៧យប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ ហើយនៅក្នុងហេតុការន៍នោះដែរសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់បានភ្លាមៗ ក្នុងនោះមានជនជាតិចិន២នាក់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អោយដឹងថា ករណីផ្ទុះអាវុធនេះ ពិតជាមានការកើតឡើងប្រាកដមែន ដោយភ្លាមៗកម្លាំងជំនាញរបស់លោកឃាត់ខ្លួនមនុស្ស៣នាក់ ក្នុងនោះម្នាក់ជាខ្មាន់កាំភ្លើង ជនជាតិខ្មែរ ខណៈ២នាក់ទៀត ជាជនជាតិចិន ដើម្បីសាកសួរពាក់ព័ន្ធនឹងករណីផ្ទុះអាវុធនេះ។

លោកឧត្តមសេនីយ៍ស្នងការ មូលហេតុនៃករណីផ្ទុះអាវុធនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ព្រោះកំពុងសួរនាំ និងស្រាវជ្រាវបន្ដទៀត ប៉ុន្ដែនៅកន្លែងកើតហេតុ សមត្ថកិច្ចបានឃាត់រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក RangRover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BM-7089 រួមទាំងជនជាតិចិន២នាក់ ដែលនៅក្នុងរថយន្ដនោះ។ ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ព្រោះខ្មាន់កាំភ្លើងបាញ់កង់រថយន្ដ។

សូមបញ្ជាក់ផងដែរថានៅក្រុងព្រះសីហនុ តែងមានករណីផ្ទុះអាវុធជាញឹកញាប់ ប៉ុន្តែជនដៃដល់ក៏ដូចជាក្រុមជនបង្ក ត្រូវសមត្ថកិច្ចឃាត់បាន យកទៅរផ្តន្ទាទោសតាមផ្លូវច្បាប់។ ពិសេស លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលជាគណៈបញ្ជាការឯកភាពរបស់ខេត្ត បានរឹតបន្តឹងយ៉ាងខ្លាំងចំពោះបញ្ហាបង្ក្រាបបទល្មើស រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរ នៅក្នុងក្រុងព្រះសីហនុដែលជាទីក្រុងដ៏ទំនើបនាសម័យបច្ចុប្បន្ននេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២