កម្លាំងយោធាថៃឃាត់ខ្លួន ពលករខ្មែរ ចំនួន១៧នាក់ ចូលទៅក្នុងទឹកដីថៃ ដោយខុសច្បាប់

ខេត្តបាត់ដំបង ៖ កម្លាំងកងរយ លេខ១៣០៦ កម្លាំងយោធាថៃ បានល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏បានប្រទះឃើញពលករខ្មែរដែលកំពុងដើរកាត់ព្រៃ ចូលទៅក្នុងទឹកដីថៃ ដោយខុសច្បាប់ ក៏បានឃាត់ខ្លួន ពលករខ្មែរ ចំនួន១៧នាក់ កាលពីម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ៨ ឃុំទេពនិមិត្រ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី។

ពលករខ្មែរ ចំនួន១៧ នាក់ ត្រូវបានកម្លាំងយោធាថៃចាប់ខ្លួន ខណ:ដែលពួកគេបម្រុងឆ្លងអូរព្រំដែន ដើរកាត់ព្រៃ ដើម្បីចូលទៅរកការងារធ្វើ ដោយខុសច្បាប់ ក្នុងប្រទេសថៃ។ ពលករទាំង១៧នាក់ មានប្រុស៩នាក់ និងស្រី៨នាក់ ដែលមកពីបណ្តាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ដោយមានបំណង ឆ្លងចូលទៅរកការងារធ្វើ នៅក្នុងខេត្តច័ន្ទបុរី ដើម្បីបេះផ្លែមៀន ខ្លះទៅកាន់ខេត្តសមុទ្រប្រាកាន និងទីក្រុងបាងកក ដើម្បីធ្វើការងារកសាង ដោយពួក គេត្រូវចំណាយលើការឆ្លងដែន អស់ម្នាក់ ៤.០០០ ទៅ៦.០០០ បាត។

ក្រោយការឃាត់ខ្លួន និងពិនិត្យសុខភាព លើពលករខ្មែរ ចំនួន១៧នាក់ រួចមក កម្លាំងយោធាថៃ បានប្រគល់ឲ្យនគរបាលការពារព្រំដែនកម្ពុជាវិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២