តើក្រុមតាលីបង់គឺជានរណា ? មានព្រឹត្តិការណ៍អ្វីខ្លះនៅពីក្រោយការវាយប្រហាយករដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្កានីស្ថានបានសម្រេចនោះ

(កាប៊ុល)៖ នៅព្រឹកនេះក្រុមតាលីបង់បានប្រកាសហើយថា សង្គ្រាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ បន្ទាប់ពីកងកម្លាំងរបស់ពួកគេ បានចូលទៅគ្រប់គ្រងវិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន នៅក្នុងរដ្ឋធានីកាប៊ុល ខណៈកងទ័ពអាមេរិកបានចាកចេញ ហើយប្រទេសលោកខាងលិចមួយចំនួន នៅបន្តដឹកជនជាតិរបស់ពួកគេ ចាកចេញពីអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។

តើក្រុមតាលីបង់គឺជានរណា ? មានព្រឹត្តិការណ៍អ្វីខ្លះនៅពីក្រោយការវាយប្រហាយករដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្កានីស្ថានបានសម្រេចនោះ។

តាមការចេញផ្សាយដោយកាសែត Wall Street Journal តាលីបង់ជាកម្លាំងជ្រុលនិយមអ៊ីស្លាមដែលបានគ្រប់គ្រងអាហ្វហ្កានីស្ថានពីឆ្នាំ ១៩៩៦ រហូតដល់ត្រូវបានផ្តួលរំលំដោយកងកម្លាំងអាមេរិកក្នុងឆ្នាំ ២០០១ ដែលអាមេរិកបានចូលរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យនេះពេលនោះ ប៉ុន្តែនាពេលថ្មីៗអាមេរិកសម្រេចដកកងទ័ពពីអាហ្វហ្គានីស្ថានជាស្ថាពរ ដែលជាឪកាសរបស់ក្រុមឧទ្ទាមនេះបើកការវាយប្រហារយកអំណាច។ ក្រុមនេះក៏ជាក្រុមដែលផ្តល់ជម្រកដល់អូសាម៉ាប៊ីនឡាដិន ជាមេខ្លោងព្រឹត្តិការណ៍បើកយន្តហោះបុកអគារភ្លោះនៅអាមេរិកនៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ ផងដែរ ។

តើពួកតាលីបង់ជានរណា?

ក្រុមតាលីបង់ត្រូវបានបង្កើតឡើងនៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានដោយ លោក មូលឡាហ៍ ម៉ូហាម៉ាត់អូម៉ា ដែលជាសមាជិកនៃកុលសម្ព័ន្ធប៉ាសតាន់ដែលបានក្លាយជាមេបញ្ជាការមូជេហេដិនដែលបានជួយរុញច្រានសូវៀតចេញពីប្រទេសក្នុងឆ្នាំ ១៩៨៩ ។ ក្នុងឆ្នាំ ១៩៩៤ មូលឡាហ៍អូម៉ាបង្កើតក្រុមនេះនៅទីក្រុងកាន់ដាហាដែលមានសមាជិកប្រមាណ ៥០ នាក់ ដោយបានក្រោកឈរឡើងដើម្បីប្រឆាំងនឹងអស្ថិរភាពអំពើពុករលួយនិងឧក្រិដ្ឋកម្មដែលបានលេបត្របាក់អាហ្វហ្គានីស្ថានអំឡុងសង្គ្រាមស៊ីវិលក្រោយសម័យសូវៀត។

ក្រុមតាលីបង់ដែលមានឈ្មោះថា“ និស្សិត” សំដៅលើសមាជិកស្ថាបនិកដែលបានសិក្សានៅក្រោម Mullah Omar ដែលកាលនោះ បានកាន់កាប់ទីក្រុង កានណាហា យ៉ាងឆាប់រហ័សហើយដណ្តើមបានរដ្ឋធានីកាប៊ុលក្នុងឆ្នាំ ១៩៩៦ ដោយសារអាហ្វហ្កានមិនពេញចិត្តនឹងអសន្តិសុខរបស់ប្រទេស។ ក្រុមតាលីបង់បានដាក់ចេញនូវច្បាប់អ៊ីស្លាមយ៉ាងតឹងរ៉ឹងជាពិសេសរារាំងក្មេងស្រីមិនឱ្យទៅសាលារៀននិងបង្ខំឱ្យស្ត្រីពាក់គម្របពីក្បាលដល់ចុងជើងហៅថាប៊ឺកាស។ ក្រុមតាលីបង់បានផ្តល់ជម្រកដល់ប៊ីនឡាដិនខណៈដែលគាត់កំពុងធ្វើគម្រោងការភេវរកម្មថ្ងៃទី ១១ ខែកញ្ញា។

នៅពេលដែលពួកតាលីបង់បានបដិសេធការទាមទាររបស់អាមេរិក ដើម្បីប្រគល់ខ្លួន ប៊ិនឡាដិនកងកម្លាំងអាមេរិកនោះ អាមេរិកក៏បានបានលុកលុយអាហ្វហ្កានីស្ថានហើយបានផ្តួលរំលំរដ្ឋាភិបាលរបស់មូឡាអូម៉ាយ៉ាងឆាប់រហ័ស។

Mullah Omar និងមេដឹកនាំតាលីបង់ដទៃទៀតបានរកឃើញទីជម្រកនៅក្នុងប្រទេសប៉ាគីស្ថានជិតខាងខណៈដែលពួកគេបានធ្វើយុទ្ធនាការបះបោរដើម្បីដណ្តើមអំណាចនៅអាហ្វហ្គានីស្ថាន។ នៅខែកុម្ភៈឆ្នាំ ២០២០ នៅក្នុងអាណត្តិរបស់លោក ដូណាលត្រាំ អាមេរិកនិងតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ដែលបានកំណត់ពេលវេលា ១៤ ខែសម្រាប់អាមេរិកក្នុងការដកកងកម្លាំងទាំងអស់ចេញពីអាហ្វហ្គានីស្ថាន។

តើនរណាខ្លះជាមេដឹកពួក តាលីបង់?

Haibatullah Akhundzada មេដឹកនាំកំពូល

Akhundzada ត្រូវបានតែងតាំងជាមេដឹកនាំកំពូលរបស់ក្រុមតាលីបង់នៅឆ្នាំ២០១៦ ជំនួស Mullah Mansour Akhtar ដែលស្លាប់ក្នុងការវាយប្រហាររបស់អាមេរិក។ មុនដឹកនាំតាលីបង់ Akhundzada គ្រាន់តែជាបព្វជិតសាសនាតូចតាចប៉ុណ្ណោះ។ មេដឹកនាំរូបនេះ កម្រចេញមុខណាស់ លើកលែងការចេញសារក្នុងថ្ងៃបុណ្យសាសនាឥស្លាមប៉ុណ្ណោះ។

Abdul Ghani Baradar សហស្ថានិក និងជាប្រធានផ្នែកនយោបាយក្រុមតាលីបង់

Abdul Ghani Baradar ឬ Mullah Baradar មានដើមកំណើតនៅ Kandahar ដែលជាទឹកដីកំណើតរបស់ក្រុមតាលីបង់តែម្ដង។ Baradar ចូលប្រឡូកក្នុងការប្រយុទ្ធតាំងជាសម័យគ្រប់គ្រងរបស់សហភពសូវៀតមក ហើយបង្កើតចលនាតាលីបង់នៅដើមទសវត្សរ៍១៩៩០ ជាមួយ Mullah Omar ក្រោយសូវៀតចាកចេញ។ Baradar ត្រូវបានប៉ាគីស្ថានចាប់ខ្លួននៅឆ្នាំ២០១០ ហើយត្រូវដោះលែងវិញនៅឆ្នាំ២០១៨ រួចទៅជ្រកកោននៅកាតា ទីដែលលោកកាន់តំណែងជាប្រធានផ្នែកនយោបាយ។

Baradar នេះហើយជាអ្នកត្រួតពិនិត្យការចុះកិច្ចព្រមព្រៀងជាមួយអាមេរិក។

Sirajuddin Haqqani អនុប្រធានចលនាតាលីបង់ និងជាមេដឹកនាំបណ្ដាញ Haqqani

Haqqani ជាកូនប្រុសមេបញ្ជាការប្រឆាំងទ័ពសូវៀតល្បីល្បាញ Jalaluddin Haqqani ។ សព្វថ្ងៃ ជាអនុប្រធានក្រុមតាលីបង់ និងជាមេដឹកនាំបណ្ដា Haqqani ដ៏មានឥទ្ធិពល។ បណ្ដាញ Haqqani ត្រូវបានអាមេរិកបញ្ចូលក្នុងបញ្ជីអង្គការភេរវកម្ម ហើយត្រូវចាត់ទុកជាអង្គភាពដ៏សាហាវមួយរបស់តាលីបង់ក្នុងសង្រ្គាមប្រឆាំងលោកខាងលិចនៅ២ទសវត្សរន៍មកនេះ។

បណ្ដាញ Haqqani មានជំនួញជាច្រើនក្នុងដៃដែលអនុញាតឱ្យក្រុមនេះអាចធ្វើប្រតិបត្តិការដោយឯករាជ្យ ហើយមានឥទ្ធិពលខ្លាំងនៅក្រុមប្រឹក្សាមេដឹកនាំរបស់តាលីបង់។ ក្រុមនេះ គ្រប់គ្រងប្រតិបត្តិការនៅតំបន់ភ្នំភាគខាងកើតអាហ្វហ្កានីស្ថាន។

Mullah Yaqoob កូនប្រុស Mullah Omar

ជាកូនប្រុសស្ថាបនិក Yaqoob ក្ដាប់កិច្ចការយោធារបស់ក្រុមតាលីបង់ និងបណ្ដាញមេបញ្ជាការដែលទទួលបន្ទុកអនុវត្តប្រតិបត្តិការនានា។

តើ ក្រុម តាលីបង់ បាន លុយ មក ពី ណា ប្រទេសណាខ្លះទទួលស្គាល់ក្រុមនេះ?

តាមការចេញផ្សាយដោយ VOA បានឲ្យដឹងថា របាយការណ៍ មួយ ស្តី ពី ឯករាជ្យភាព នៃ ហិរញ្ញវត្ថុ ដែល គេ រកឃើញ បាន បង្ហាញ ថា ក្រុមបះបោរ នេះ មាន ទឹកប្រាក់ ច្រើន ខ្លាំង ក្នុង នោះ ទឹកប្រាក់ រៃអង្គាស បាន មាន ចំនួន ប្រមាណ ពី ៣០០ លានដុល្លារ ទៅ ១,៦ពាន់ លាន ដុល្លារ ក្នុងមួយ ឆ្នាំ។

របាយការណ៍ របស់ អង្គការ សហប្រជា ជាតិ នា ខែ មិថុនា ឆ្នាំ ២០២១ ដែល ផ្អែក លើ ទី ភ្នាក់ងារ ស៊ើបការ សម្ងាត់ របស់ប្រទេស ជា សមាជិក បាន បង្ហាញ ថា ថវិកា ភាគ ច្រើន របស់ ក្រុម តាលីបង់ បាន មក ពី សកម្មភាព ឧក្រិដ្ឋ នានា ដូចជា ផលិតផល អាភៀន ការ ជួញ ដូរ គ្រឿង ញៀន ការ គំរាម ទារ ប្រាក់ និង ការចាប់ ជម្រិត មនុស្ស យកប្រាក់ ជាដើម។

ទីភ្នាក់ងារស៊ើបការ សម្ងាត់ មួយបាន ឲ្យ ដឹង ថា ក្រុមតាលីបង់ អាច រក ចំណូល បាន ដល់ ៤៦០ លាន ដុល្លារ តាមរយៈ ការ ជួញ ដូរគ្រឿង ញៀន តែ មួយ មុខ។ មេដឹកនាំ ក្រុម តាលីបង់ ក៏ អាច រក ចំណូល បន្ថែម តាម រយៈ ការ ទាញ យក ផល ពី ធនធាន ធម្មជាតិ នៅ ក្នុង តំបន់ ដែល ខ្លួន បាន ក្តោបក្តាប់ ដោយ ក្នុង នោះ ក្រុម នេះ រកបាន ប្រាក់ ប្រមាណ ៤៦៤លាន ដុល្លារ កាលពី ឆ្នាំ ២០២០ តាមរយៈ ការរុ ករក រ៉ែ។

ដោយ ឡែក មន្រ្តី អាមេរិក ក៏ បាន និយាយ ក្នុង រយៈ ពេល ជាច្រើន ឆ្នាំ មក នេះ ថា ក្រុម តាលីបង់ ក៏ បាន ទទួល ជំនួយ ជា ថវិកា អាវុធ និង ការ បណ្តុះ បណ្តាល នានា ពីប្រទេស រូស្ស៊ី ផងដែរ។

បច្ចុប្បន្ននេះមានតែប្រទេសប៉ាគីស្ថាន ទួគីមេនីស្ថាន អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមប៉ុណ្ណោះដែលទទួលស្គាល់ភាពស្របច្បាប់របស់រដ្ឋាភិបាលតាលីបង់ ប៉ុន្តែគេជឿរថាមានអ្នកគាំទ្រលាក់មុខមួយចំនួនទៀត ដែលមិនចេញមុខផ្លូវការ ។

តើមានអ្វីជាប់ពាក់ព័ន្ធនៅពេលកងកម្លាំងអាមេរិកដកខ្លួនចេញពីអាហ្វហ្គានីស្ថាន?

សហរដ្ឋអាមេរិកបានចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីរក្សាស្ថិរភាពអាហ្វហ្គានីស្ថាននិងការពារកុំឱ្យវាក្លាយជាទីជម្រកថ្មីសម្រាប់ក្រុមដូចជាអាល់កៃដាឬ
រដ្ឋអ៊ីស្លាមដែលអាចរៀបចំផែនការវាយប្រហារអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន។ ការដួលរលំយ៉ាងឆាប់រហ័សនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលគាំទ្រដោយអាមេរិកគឺជាការប៉ះពាល់ខាងសីលធម៌និងនយោបាយចំពោះឥទ្ធិពលនិងផលប្រយោជន៍របស់លោកខាងលិច។ ខណៈក្រុមតាលីបង់បានសន្យាការពារក្រុមជ្រុលនិយមពីការស្វែងរកទីជម្រកនៅអាហ្វហ្គានីស្ថាន ដោយមន្រ្តីលោកខាងលិចព្រួយបារម្ភថាក្រុមនេះនឹងមិនបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនឡើយហើយនិយាយថាសមាជិកអាល់កៃដារាប់រយនាក់បានកំពុងរស់នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់តាលីបង់បានទៅហើយ។

សូមបញ្ជាក់ជាថ្មីថា ពេលនេះ ក្រុមតាលីបង់បានប្រកាសក្តែងៗថា សង្គ្រាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ បន្ទាប់ពីកងកម្លាំងរបស់ពួកគេ បានចូលទៅគ្រប់គ្រងវិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន នៅក្នុងរដ្ឋធានីកាប៊ុល ខណៈកងទ័ពអាមេរិកបានចាកចេញនោះ ។
ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក ម៉ូហាំម៉ាត់ អាស្រាហ្វ ហ្គានី ដែលបានភៀសខ្លួនចេញពីប្រទេសនេះ កាលពីថ្ងៃអាទិត្យម្សិលមិញបានអះអាងថា លោកសុខចិត្តធ្វើបែបនេះ គឺដើម្បីចៀសវាងការបង្ហូរឈាមគ្នា។ យ៉ាងណាក៏ដោយ ជនជាតិអាហ្គានីស្ថានរាប់រយនាក់ បានរង់ចាំយ៉ាងកកុញក្នុង ព្រលានយន្តហោះអន្តរជាតិទីក្រុង កាប៊ុល ដើម្បីរង់ចាំភៀសខ្លួននៅក្នុងថ្ងៃជាមួយគ្នានោះដែរ។

ជុំវិញព្រឹត្តិការណ៍ខាងលើនេះដែរ លោក ម៉ូហាំម៉ាត់ ណាអ៊ីម (Mohammad Naeem) អ្នកនាំពាក្យនៃការិយាល័យនយោបាយក្រុមតាលីបង់ បានប្រាប់ទូរទស្សន៍ Al Jazeera យ៉ាងដូច្នេះថា ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យសម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន និងកងកម្លាំងប្រយុទ្ធរបស់យើង។ ពួកគេបានមើលយ៉ាងច្បាស់នូវផលដែលទទួលបាន មកពីការខិតខំប្រឹងប្រែង និងបូជារបស់ពួកគេអស់រយៈពេល ២០ឆ្នាំ។ របបដឹកនាំថ្មីនៅអាហ្វហ្គានីស្ថាន នឹងត្រូវបង្កើតឡើងយ៉ាងច្បាស់លាស់ នាពេលឆាប់ៗខាងមុខ ហើយរដ្ឋាភិបាលតាលីបង់មិនចង់រស់នៅដោយឯកោនោះឡើយ ដោយយើងនឹងអំពាវនាវឲ្យមានទំនាក់ទំនង ជាមួយអន្តរជាតិប្រកបដោយសន្តិភាព។

សម្រាប់សហរដ្ឋអាមេរិកវិញដែលធ្លាប់ជាបងធំខ្នងបង្អែករបស់អាហ្វហ្គានីស្ថាន បានត្រឹមបញ្ជូនយន្តហោះជាច្រើនគ្រឿង មកយកប្រជាជនរបស់ខ្លួនវិញ និងមានផែនការដកបុគ្គលិកទូតស្ថានទូតទាំងអស់ ក្នុងនោះរួមមានទាំងមន្ត្រីការទូតកំពូលរបស់ខ្លួនប្រចាំទីក្រុងកាប៊ុល ចេញពី ប្រទេសអាហ្វហ្កានីស្ថាន ក្នុងរយៈពេល ៧២ម៉ោងខាងមុខនេះ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២