ផ្ទុះអាវុធជាច្រើនគ្រាប់ ករណីបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់

ភ្នំពេញ ៖ មានករណីបង្កឱ្យមានការភ្ញាក់ផ្អើល ដោយកម្លាំងមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន (ក៧) នៃអគ្គស្នងការ នគរបាលជាតិ នាម៉ោងជាង២រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន រហូតឈានដល់ការផ្ទុះអាវុធចំនួន៧គ្រាប់ ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ឃើញមានកម្លាំងសមត្ថកិច្ចឯកសណ្ឋាន និងស៊ីវិលច្រើនប្រដាប់ដោយអាវុធវែងខ្លី បានដេញតាមរថយន្តមួយគ្រឿងដោយមិនស្គាល់ម៉ាក និងឃាត់រថយន្តមួយគ្រឿង តែរថយន្តមិនឈប់ទើបសមត្ថកិច្ចបាញ់ច្រើនគ្រាប់ទៅលើរថយន្តនោះ រួចបាននាំរថយន្ត និងមនុស្សយកទៅបាត់។

បើតាមប្រភពព័ត៌មានពនៅកន្លែងកើតហេតុករណីបានឲ្យដឹងដែរថា ករណីអាចការបង្ក្រាបគ្រឿងញៀន។

ពាក់ព័ន្ធនឹងករណីនេះដែរភ្នាក់ងារព័ត៌មានយើងបានទាក់ទងទៅ លោក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វា តាមទូរស័ព្ទដែរ តែខលចូលមិនមានអ្នកទទួល។

លោកសាន សុខសីហា អ្នកនអ្នកនាំពាក្យស្នងការរាជធានីភ្នំពេញបានឲ្យដឹងតាមទូរស័ព្ទដែរថា ករណីផ្ទុះអាវុធច្រើនគ្រាប់ នៅតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា គាត់មិនទាន់ទទួលបានព័ត៌មាននេះទេ ទី១បើខាងសមត្ថកិច្ចស្នកការរាជធានីភ្នំពេញ ចុះបង្ក្រាបករណីអ្វីមួយនៅក្នុងរាជធានីភ្នំពេញ គឺគាត់ដឹង តែខ្លាចខាងមន្ទីរប្រឆាំងគ្រឿងញៀនចុះបង្ក្រាបទេបានយើងមិនដឹងនោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២