នាយកដ្ឋានព័ត៌មានវិទ្យា អោយប្រយ័ត្នល្បិចលួចលេខសម្ងាត់គណនី ដោយប្រើប្រាស់ Microsoft Forms!

ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នាយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះបានឲ្យដឹងថា ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យាទទួលបាននូវសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ អំពីករណីទទួលបានសារ (សារ SMS ឬសារកម្មវិធីទំនាក់ទំនងសង្គម) ពីជនអនាមិក ដែលស្នើសុំពួកគេធ្វើការបំពេញ Form ស្ទង់មតិតាមរយៈ Microsoft Forms។ បន្ទាប់ពីការស្រាវជ្រាវ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា បានរកឃើញថាជាករណីវាយប្រហារប្រភេទ Phishing ដែលជនខិលខូចប្រើប្រាស់កម្មវិធី Microsoft Forms បង្កេីតនូវទម្រង់ Login នៃកម្មវិធីអ៊ីនធឺណិត ផ្សេងៗ ធ្វើជាអន្ទាក់លួចយកព័ត៌មានគណនីអ៊ីនធឺណិតពីជនរងគ្រោះ តួយ៉ាង៖ លេខសម្ងាត់កម្មវិធី Office 365 គណនីអ៊ីម៉ែល Outlook ឬជាទម្រង់ Forms បញ្ឆោតលួចគណនីកម្មវិធីផ្សេងៗទៀត។

អាស្រ័យ ហេតុ នេះ សូម បង ប្អូន ប្រជាពលរដ្ឋ មេត្តា ប្រុង ប្រយ័ត្ន ដោយ ធ្វើ ការពិនិត្យ ផ្ទៀងផ្ទាត់ អំពី ប្រភព និង អាសយដ្ឋាន គេហទំព័រ (URL) មុន នឹង ធ្វើ ការ វាយ បញ្ចូល ឈ្មោះ គណនី លេខ កូដ សម្ងាត់ ឬ ព័ត៌មាន ចាំបាច់ ផ្សេងៗ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២