អគ្គីភ័យឆាប់ឆេះផ្ទះស្តុកគ្រឿងអគ្គសនី ទាំងព្រឹកនៅក្នុងសង្កាត់ទំនប់ទឹក

ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះផ្ទះស្តុកគ្រឿងអគ្គីសនីមួយកន្លែង បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចហៅរថយន្តពន្លត់ អគ្គីភ័យ ចេញ អន្តរាគមន៍ ។ ហេតុការណ៍នេះបានកេីតឡេីង នៅ ម៉ោង ៦និង ៤០នាទីព្រឹក ថ្ងៃទី១៩ សីហា ឆ្នាំ ២០២១ នៅចំនុចផ្ទះលក់គ្រឿងអគ្គសនី នៅតាមបណ្ដោយផ្លូវ៤០៤ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ ទីតាំងផ្ទះល្វែងជាកន្លែងស្តុកគ្រឿងអគ្គីសនីនៅជាន់ទី២ ស្រាប់តែ ឃេីញមានហ៊ុយផ្សែងខ្មៅចេញពីជាន់ទី២ លាយ ជាមួយ និង អណ្ដាត ភ្លើង សន្ធោសន្ធៅ ទេីបបង្កឲ្យមានការផ្អើលដល់ប្រជាពលរដ្ឋ ស្រែក ឆោឡោ ថា មាន ភ្លើង ឆេះ ទេីប បងប្អូន ប្រជាពលរដ្ឋរស់នៅក្បែរ នោះ ជួយ យក បំពង់ ពន្លត់ អគ្គិភ័យ មកបាញ់ ពន្លត់ អស់ ជាច្រើន បំពង់ តែ តែមិនអាចគ្រប់គ្រង អណ្ដាត ភ្លើង បាន ទេីប បាននាំ គ្នា រាយការណ៍ ជូន សមត្ថកិច្ច មូលដ្ឋាន ដេីម្បី សុំ ជំនួយ រថយន្ដ ពន្លត់ អគ្គីភ័យ ចេញអន្តរាគមន៍ផងដែរ។

មន្រ្តីជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្នុង ហេតុការណ៍ នេះ ដែរ គឺកម្លាំងលំបាកក្នុងការជួយបាញ់ពន្លត់ដោយសារតែក្នុងផ្ទះបានស្តុកគ្រឿងអគ្គីសនីពេញផ្ទះតែម្ដង។

នៅក្នុងហេតុការណ៍នេះមិន បណ្ដាល ឲ្យ មាន គ្រោះថ្នាក់ ដល់ មនុស្ស នោះ និងមិនមាន ការ រាលដាល ដល់ ផ្ទះ របស់ ប្រជាពលរដ្ឋ ជិត ខាង នោះ ទេ ហើយ ចំពោះ មូលហេតុ នៃ បណ្តាល អោយ ឆាប់ ឆេះ វិញ សមត្ថកិច្ចសង្ស័យ បណ្ដាល មក ពី ឆ្លងចរន្តអគ្គីសនី ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២