ក្រោយព្រឹត្តិការណ៍ការអាមេរិកដកទ័ពពីអាហ្វហ្កានីស្ថាន ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen និយាយថា តៃវ៉ាន់ត្រូវពង្រឹងខ្លួនឯងឲ្យខ្លាំង

តៃវ៉ាន់៖ បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្រេចដកទ័ពទាំងស្រុងពីប្រទេសអាហ្វហ្កានីស្ថាន ដែលធ្វើឲ្យក្រុមតាលីបង់វាយយកទីក្រុងកាប៊ុលបាននោះ ពេលនេះតៃវ៉ាន់ដែលមានអាមេរិកជាបងធំដែលនោះបាននិយាយថា កោះតៃវ៉ាន់ត្រូវការ បង្កើនភាពរឹងមាំដោយខ្លួនឯងឲ្យបានខ្លាំង ដើម្បីធានាបាននូវការការពារខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ។

ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានបង្ហាញក្តីកង្វល់នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់លោកស្រីថា រឿងដែលបានកើតឡើងនាពេលថ្មីៗនេះនៅអាហ្វហ្គានីស្ថាន ធ្វើឲ្យមានការនិយាយគ្នាជាច្រើនពីស្ថានភាពនៅកោះតៃវ៉ាន់។
ជម្រើសតែមួយគត់របស់កោះតៃវ៉ាន់ គឺត្រូវការធ្វើឱ្យខ្លួនយើងកាន់តែរឹងមាំ បង្កើនការសាមគ្គីភាព និងភាពម៉ឺងម៉ាត់ជាងមុនក្នុងការប្តេជ្ញាការពារខ្លួនយើង។

គួរបញ្ជាក់ថា កោះតៃវ៉ាន់តែងតែរងសម្ពាធទាំងយោធា ការទូត និងសេដ្ឋកិច្ចពីសំណាក់មហាយក្សចិន ដោយសារលោកស្រី Tsai Ing-wen យល់ឃើញថា កោះតៃវ៉ាន់មានឯករាជ្យរួចទៅហើយ ហើយមិនមែនជាផ្នែកមួយនៃប្រទេសចិននោះទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២