៤៧១ករណី នៅថ្ងៃបញ្ចប់បម្រាមគោចរ អ្នកដែលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល

ភ្នំពេញ៖ សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍អោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់ទាំងស្រុងនូវបម្រាមគោចរពេលរាត្រី ដែលបានដាក់ដាក់ចេញឱ្យអនវុត្តនៅក្នុងរាជធានីភ្នំពេញ រយៈពេល២១ថ្ងៃកន្លងមក ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលបំប្លែងខ្លួនថ្មីឈ្មោះ Delta។ និយាយរួមបិទបញ្ចប់បម្រាមគោចរពេលរាត្រីចាប់អនុវត្តពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១តទៅ។

បើយោងតាមគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក.)បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ថា លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ១៩ ខែសីហាឆ្នាំ២០២១ ដែលជាយប់បញ្ចប់នៅបម្រាបគោចរ កាអនុវត្តវិធានការច្បាប់មានចំនួន ៤៧១ ករណី ដោយឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ៩៤៧នាក់ (បញ្ជូនទៅតុលាការ) ១នាក់ ឃាត់យានយន្ត (រថយន្ត ១៩៧គ្រឿង និងម៉ូតូ ២៥៣គ្រឿង)ពិន័យជាប្រាក់ ចំនួន ៤២,៦០០,០០០រៀល។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានរំឮកថា ការផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សចាប់ពី១៥នាក់ឡើងទៅ ត្រូវអនុវត្តរហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដែលក្នុងនោះមានដូចជារួមមាន៖សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន ប៉ុន្តែ អាចធ្វើការបណ្តុះបណ្តាល តាមប្រព័ន្ធអនឡាញ អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា សូណា និងស្ទីមគ្រប់ប្រភេទ ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២