គ្រោះថ្នាក់ដ៏តក់ស្លុត! ក្រឡាប់រថយន្តធា្លក់ចូលប្រឡាយ នៅស្រុកស្វាយចេក មួយគ្រួសារ៤នាក់ស្លាប់ ទាំងអស់

ខេត្តបន្ទាយមានជ័យ ៖ មនុស្សមួយគ្រួសារ ចំនួន០៤នាក់ បានស្លាប់គួរអោយតក់ស្លុតបំផុត ខណៈជួបគ្រោះថ្នាក់ចរចារណ៍ រថយន្តមួយគ្រឿង រេចង្កូតធ្លាក់ចូលប្រឡាយទឹក លើផ្លូវអភិវឌ្ឍ ចម្ងាយ២គីឡូម៉ែត្រ ខាងលិចភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលម៉ោង១និង៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង០៤នាក់ ១-ឈ្មោះ គឹម ហេង ភេទប្រុស អាយុ៥៥ឆ្នាំ ,២-គង់ សុវណ្ណា ភេទស្រីអាយុ៥៣ឆ្នាំ ,៣-ឈ្មោះ ហេង រតនា ភេទស្រី អាយុ៦ឆ្នាំ ,៤-ឈ្មោះគឹម ធា ភេទស្រី អាយុ៤២ឆ្នាំ ជនរងគ្រោះទាំង០៤នាក់ នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ រថយន្តម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ កម្ពុជា MR.SELA ។

សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តបានធ្វើដំណើរពីទិសខាងកើតទៅលិច ពេលមកដល់ចំណុចកើតហេតុជាចំណុចផ្លូវបំបែក បានរេចង្កូតធ្លាក់ពីលើផ្លូវ ចូលក្នុងទឹកប្រឡាយផ្ងារជើង បណ្តាលឲ្យស្លាប់អ្នកបើកបរ និងអ្នករួមដំណើរសរុបចំនួន០៤នាក់។

សពជនរងគ្រោះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាពលរដ្ឋជួយស្រង់យកមកដាក់លើគោក ដើម្បីស្រាវជ្រាវរកសាច់ញាតិ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២