ពលរដ្ឋវៀតណាមក្នុងក្រុងហូជីមិញ ឆ្លេឆ្លាចេញទិញទំនិញស្តុកទុកអស់ពីផ្សារទំនើប ខណៈរដ្ឋាភិបាលប្រទេសនេះចាប់ផ្តើមពង្រាយទ័ព និងដាក់វិធានការរឹតបន្តឹងជាងមុន

ហាណូយ៖ អាជ្ញាធរវៀតណាមកំពុងដាក់ពង្រាយកងកម្លាំងរួមទាំងកងទ័ពដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ នៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃទីក្រុងហូជីមិញនិងខេត្តនៅភាគខាងត្បូង ព្រមទាំងការរឹតបន្តឹង
ផែនការក្នុងការហាមឃាត់ប្រជាជននៅទីក្រុងហូជីមិញ មិនឱ្យចាកចេញពីផ្ទះ ដែលធ្វើឲ្យប្រជាជនទិញទំនិញទុក ខណៈការឆ្លងរាលដាលនៃប្រទេសមួយនេះមានតែសញ្ញារកើនឡើង។

ទីភ្នាក់ងារសារព័ត៌មាន VN express បាននិយាយថា ការដណ្តើមគ្នាទិញទំនិញ កំពុងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ដែលពួកគាត់បញ្ជ្រាតគ្នាដើម្បីទិញទំនិញ។
មនុស្សជាច្រើនបានឈរតម្រង់ជួរនៅខាងក្រៅផ្សាររង់ចាំទំនិញ និងធ្នើរទំនិញនៅផ្សារទំនើបនានាក្នុងទីក្រុងហូជីមិញ មានសភាពទទេរស្អាត។

បើតាមសារព័ត៌មាន Nikkei Asia បានឲ្យដឹងផងដែរថា អាជ្ញាធរវៀតណាមកំពុងដាក់ពង្រាយកងកម្លាំងរួមទាំងកងទ័ពដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ នៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃទីក្រុងហូជីមិញនិងខេត្តនៅភាគខាងត្បូងមុនពេលការមកដល់របស់អនុប្រធានាធិបតីអាមេរិកលោកកាម៉ាឡាហារីស។

លោក Pham Duc Hai អនុប្រធានគណៈកម្មាធិការដឹកនាំការបង្ការនិងគ្រប់គ្រងជំងឺកូវីដ -១៩ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រនេះបាននិយាយថាអ្នកស្រុកនៅក្នុងតំបន់ទាំងនោះត្រូវ“ ស្នាក់នៅកន្លែងដែលពួកគេនៅ” ចាប់ពីថ្ងៃទី ២៣ ខែសីហា។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះវៀតណាមបានកត់ត្រាអ្នកឆ្លង កូវិដ ១៩ សរុបចំនួន ៣៤៨,០៥៩ នាក់ ក្នុងនោះ ៨,២៧៧ នាក់ស្លាប់ និង ១៤៧,៦៦៧ បានជាសះស្បើយឡើងវិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២