ដោយសារតែចង់បានស្ពាន់ យកទៅលក់ នាំគ្នាដុតខ្សែភ្លើង បង្ករជាអគ្គិភ័យឆេះផ្ទះអស់៥ខ្នង នៅក្បែរវត្តទួលសង្កែ

ភ្នំពេញ ៖ មានគ្រោះអគ្គីភ័យមួយ ដែលបង្ករឡើងដោយសារតែ បងប្អូនប្រជាពលររដ្ឋ ចង់បានស្ពានពីខ្សែភ្លើង ក៏បាននាំគ្នាយកទៅដុត បណ្តាលអោយឆេះផ្ទះ អស់ចំនួន៥ខ្នង គ្មានសល់។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង៧យប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅផ្លូវរថភ្លើង ក្រុម៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ មួង សារិទ្ធ ភេទប្រុស អាយុ៤៥ ឆាំ្ន។ អ្នកជួលឈ្មោះចាន់ សំណាង ភេទប្រុស អាយុ៤១ឆ្នាំ។ មុខរបរ រើសអេតចាយ។

សមត្ថកិច្ចបានបញ្ចាក់ថា មូលហេតុដោយសារតែដុតខ្សែភ្លើងយកស្ពាន់ទើបបង្ករជាអគ្គិភ័យ ។ ដោយប្រភេទសំណង់ៈ ផ្ទះឈើប្រកសង្ក័សី(ទំហំ ៥ម៉ែត្រ គុណ ៦ម៉ែត្រ)។

សមត្ថកិច្ចបន្តថា ខូចខាតសំភារះប្រើប្រាស់អស់ទាំងស្រុង និងផ្ទះចំនួន៥ខ្នង ស្មើរនឹង១២គ្រួសារ។

ក្នុងប្រតិបត្តការនេះ រថយន្តការិយាល័យបង្ការនិងសង្គ្រោះអគ្គិភ័យ មានចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់ ១៥ឡាន ស្មើ នឹង៦០ម៉ែត្រគូប។ ដោយពន្លត់ចប់ នៅម៉ោង៨យប់ថ្ងៃដដែល៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២