ហាយលេនឌ័របុកម៉ូតូ នៅផ្លូវបំបែកជាបួន ស្លាប់ម្នាក់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងរថយន្ត ហាយលែនឌ័រ និងម៉ូតូមួយគ្រឿង បណ្តាលអោយបុរសម្នាក់ ទទួលរងរបួសធ្ងន់ បាក់ជើងម្ខាង និងបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡោះង កាលពីម៉ោងជាង០១រំលងអធ្រាត្រឈានចូល ថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣១០ កែងផ្លូវ១១៣ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ន សុផល អាយុ៤៨ឆ្នាំ មានស្រុកកំណើត ឃុំកោះចរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បច្ចុប្បន្នស្នាក់នៅ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហាលេនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-7383 ធ្វើដំណើរតាមបណ្ដោយផ្លូវ១១៣ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលិចបានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកXRពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-4000 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីកើតទៅលិច ចំហៀងខាងខាងមុខ បណ្ដាលឲ្យម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវ ដួលបោកនឹងថ្នល់ ធ្វើឲ្យជនរងគ្រោះរងរបួសបាក់ជើងស្តាំម្ខាងរបួសធ្ងន់ធ្ងរ បន្ទាប់មករថយន្តសង្គ្រោះមិនទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ក្រោយមកជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់នៅឯមន្ទីរពេទ្យ បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះមកកន្លែងកើតហេតុវិញ។

សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងរថយន្តនិងម៉ូតូរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២