អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តសៀមរាបរកឃើញ និងដកហូត ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណជាង ២៥០គីឡូក្រាម

ខេត្តសៀមរាប ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ខេត្តសៀមរាបរកឃើញ និងដកហូត ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណជាង ២៥០គីឡូក្រាម ដើម្បីចាត់ការតាមច្បាប់ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

សូមបញ្ជាក់ផងដែរថា មន្ត្រី ក.ប.ប. ប្រចាំខេត្តសៀមរាបបានរកឃើញទំនិញចំនួន ២៥១.៧៩ គីឡូក្រាម ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ខណៈពេលកំពុងចុះត្រួតពិនិត្យតាមបណ្តាផ្ទះលក់ទំនិញ និងឃ្លាំងស្តុកទំនិញនានាក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ទំនិញដែលមន្រ្តីរកឃើញថា ជាផលិតផលខូច មានដូចជា ទឹកដោះគោ ស្រាបៀរ មីកំប៉ុង ស្ករអំពៅ ដុំស៊ុប និងភេសជ្ជៈមួយចំនួន។

ក្រោយពីការរកឃើញ មន្ត្រី ក.ប.ប. បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទំនិញទៅតាមនីតិវីធីដែលមានចែងក្នុងច្បាប់ ព្រមទាំងដកហូតទំនិញទាំងនោះទៅរក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២