ហួសចិត្តនឹងវាចា! អាជ្ញាធរវៀតណាមចាប់បាន សិប្បកម្មមួយកន្លែងយកម៉ាសប្រើរួចទៅកែច្នៃ រួចដាក់លក់ឡើងវិញ

វៀតណាម៖ បើតាមអាជ្ញាធរវៀតណាមបានឲ្យដឹងថា សិប្បកម្មមួយនៅខេត្តដុងណៃភាគខាងត្បូងប្រទេសវៀតណាមត្រូវបានគេរកឃើញថាបានកែច្នៃម៉ាស់ដែលប្រើប្រាស់រួចយកមកកែច្នៃឡើងវិញដើម្បីដាក់លក់នៅលើទីផ្សារដើម្បីរកប្រាក់ចំណេញ ដែលមានរាប់តោនឯណោះ នេះយោងតាមសារព័ត៌មាន Talk Vietnam នៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២១ ។

តំណាងអង្គភាពឃ្លាំមើលទីផ្សារខេត្តបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថាអំពើខុសច្បាប់នេះត្រូវបានរកឃើញនៅទីតាំងមួយក្នុងសង្កាត់ឡុងប៊ិញក្រុងប៊ិនហូនៅព្រឹកថ្ងៃដដែល។

តាមសម្តីរបស់អាជ្ញាធរបានឲ្យដឹងថា ម៉ាសមួយចំនួនធំ កំពុងត្រូវបានកែច្នៃនៅទីតាំងនោះ អំឡុងពេលសមត្ថកិច្ចចុះត្រួតពិនិត្យ។
មន្រ្តីក៏បានរកឃើញបាវជាង ៨០ ដែលមានម៉ាស់កែច្នៃជាង ២៣៧.០០០ ម៉ាស់ដែលមានទំងន់ប្រហែលមួយតោននៅឯរោងចក្រនិងផ្ទះក្បែរនោះ។

លោក ង្វៀនដាងយ៉ាង អាយុ ៤៩ ឆ្នាំជាម្ចាស់ទីតាំងខាងលើមិនបានបង្ហាញវិក្កយបត្រនិងឯកសារពាក់ព័ន្ធនឹងអាជីវកម្មនេះទេ។ លោក យ៉ាង បានគាត់បានទិញម៉ាសដែលគេប្រើហើយ ពីកន្លែងជាច្រើនក្នុងទីក្រុងហូជីមិញក្នុងតម្លៃ ១៥០០ ដុង ឬ ប្រមាណ ៣០០ រៀល ក្នុងមួយគីឡូក្រាម។

បន្ទាប់ពីដឹកម៉ាសទៅ Dong Nai គាត់បានជួលអ្នកស្រុកនិងកម្មករឲ្យលាងសម្អាតនិងស៊កដែកព្រមទាំងភ្ជាប់ខ្សែឡើងវិញ មុននឹងលក់ទៅខេត្តនានានៅតំបន់ដីសណ្តទន្លេមេគង្គ ក្នុងតម្លៃ ៨,៥០០ ដុង ឬ ១៥០០រៀល ក្នុងមួយគីឡូក្រាម ។

យោងតាមអធិការម្នាក់បាននិយាយថា ម៉ាស់ទាំងអស់ដែលរកឃើញនៅឯទីតាំងខាងលើត្រូវបានរឹបអូសហើយ។ លោក ក៏បានអំពាវនាវដល់ប្រជាជនថា ម៉ាសដែលប្រើរួចគឺត្រូវតែបោះចោលមិនអាចរក្សាទុកបានទេ ហើយអ្វីដែលកើតឡើងនេះក៏ជាកំហុសរបស់អ្នកលក់ផងដែរ។

សូម្បីតែបន្ទាប់ពីត្រូវបានកែច្នៃឡើងវិញក៏ដោយក៏ផលិតផលទាំងនោះអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់បានដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២