ស្ដ្រីខ្មែរម្នាក់ត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ដឹកទៅជួយសង្គ្រោះ ខណៈលួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា ធ្លាក់ពីលើរបងបា

ក្រុងប៉ោយប៉ែត ៖ ស្ដ្រីខ្មែរម្នាក់ត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ជួយសង្គ្រោះដឹកតាមរថយន្តទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈលួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា ធ្លាក់ពីលើរបងបាក់ជើងស្ដាំ កាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី ២៣ ខែសីហា ស្ថិតនៅចំណុចផ្សារ បេន ចាវ៉ាន់ នៃក្រុមផ្សាររុងក្លឿ។

លោក វរសេនីយ៍ រស់ ពិសិដ្ឋ មេបញ្ជាការរង នគរបាល ការពារព្រំដែន និងជានាយប៉ុស្តិ៍ បានឱ្យដឹងថា ពលរដ្ឋខ្មែរម្នាក់នោះមាន ឈ្មោះ ស្រី សុឃីម ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពោលគឺនៅម្ខាងអូរ និងរបងព្រំដែន ជិតកន្លែងគ្រោះថ្នាក់ម្នាក់ម្ខាង។

លោកបន្តទៀតថា កម្លាំងប៉ុស្តិ៍ព្រំដែនបឹងសាគូ វរៈ ៩១១ ចំនួន៤នាក់ និង កម្លាំងទាហាន ចំនួន៥នាក់ បានដើរឆ្លងអូរព្រំដែន ទៅជួយប្រជាពលរដ្ឋខ្មែរម្នាក់ ធ្លាក់បាក់ ស្មងជើង ខាងស្តាំ នៅចំណុចផ្សារ បេន ចា វ៉ាន់ យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២