តាលីបង់ដាក់ឪសានវាទជនបរទេសទាំងអស់ត្រូវជម្លៀសចេញពីអាហ្វហ្គានីស្ថានត្រឹមថ្ងៃទី៣១ ខែសីហា

តាលីបង់៖ អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid និយាយថា ជនបរទេសទាំងអស់គួរតែត្រូវបានជម្លៀសចេញពីអាហ្វហ្គានីស្ថាន នៅត្រឹមថ្ងៃទី៣១ ខែសីហា ដោយប្តេជ្ញាបដិសេធរាល់ផែនការណាមួយ សម្រាប់ការពន្យាពេលឲ្យហួសពីកាលកំណត់នេះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន រ៉យទើរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានខ្លីនៅថ្ងៃនេះ លោក Mujahid បាននិយាយថា តាលីបង់ចង់ឲ្យជនបរទេសទាំងអស់ត្រូវបានជម្លៀសចេញ នៅត្រឹមថ្ងៃទី៣១ ខែសីហានេះ ដោយបន្ថែមថា សម្រាប់ជនជាតិអាហ្វហ្គានីស្ថានមិនគួរចាកចេញពីប្រទេសទេ។

អ្នកនាំពាក្យក្រុមតាលីបង់រូបនេះបានព្រមានថា អាមេរិកមិនគួរលើកទឹកចិត្តពួកឥស្សរជនអាហ្វហ្គានីស្ថានឱ្យចាកចេញពីប្រទេសនោះទេ។

ទន្ទឹមនឹងនោះ លោក Mujahid ក៏បានជំរុញឲ្យស្ថានទូតបរទេសទាំងអស់បន្តការងារពួកគេ ដោយមិនត្រូវបិទទ្វានោះទេ ជាមួយការធានាសុវត្ថិភាពដល់ពួកគេ ខណៈដែលសាលារៀន សាកលវិទ្យាល័យ មន្ទីរពេទ្យ និងស្ថានីយ៍ទូរទស្សន៍ ក៏ដូចជាវិទ្យុកំពុងដំណើរការឡើងវិញធម្មតា។

គួរបញ្ជាក់ផងដែរថា ក្រុមតាលីបង់បានប្រកាសថាកងកម្លាំងរបស់ពួកគេ បានចូលទៅគ្រប់គ្រងវិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន នៅក្នុងរដ្ឋធានីកាប៊ុលកាលពីពេលថ្មីៗនេះ ខណៈកងទ័ពអាមេរិកបានចាកចេញ ហើយប្រទេសលោកខាងលិចមួយចំនួន បានត្រឹមដឹកនាំជនជាតិរបស់ពួកគេ ចាកចេញពីអាហ្វហ្គានីស្ថាន ចំណែកឯពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ច្រើនដូចស្រមោច ដែលខ្លះជាអ្នកធ្វើការឲ្យបណ្តារស្ថានទូត បាននាំគ្នាសម្រុកចូលព្រលានយន្តហោះទីក្រុងកាបុល ដោយសង្ឍឹមថានឹងបានឡើងយន្តហោះភៀសខ្លួនទៅក្រៅប្រទេសប្រទេស តែទីបំផុត ប្រជាជននេះភាគច្រើនបានត្រឹមរត់តាមកង់យន្តហោះដែលត្រៀមហោះចេញ ហើយខ្លះសុខចិត្តតោងតាមតួរយន្តហោះ ហើយធ្លាក់ស្លាប់គួរឲ្យសង្វេកជាទីបំផុត ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២