រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ កំណាត់ផ្លូវលេខ៣៥ ភូមិព្រែកតាឡុង២ រយៈពេល៧ថ្ងៃ បន្ទាប់ពីរកឃើញ អ្នកវិជ្ជមានមេរោគកូវីដ ១៩ បំប្លែងថ្មី ដែលតា (Delta)

ភ្នំពេញ ៖ កំណាត់ផ្លូវលេខ៣៥ ស្ថិតនៅក្នុង ក្រុម១៧ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចមួយ ដោយបិទខ្ទប់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នេះ បន្ទាប់ពីមានការរកឃើញ អ្នកវិជ្ជមានមេរោគកូវីដ ១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta )។ ការសម្រេចបិទខ្ទប់នេះ មានរយៈពេល ៧ ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២