រកឃើញ ចំណែកចំរៀកដែកជិត៥០០គីឡូក្រាម អាចជាបំបែកនាវាដឹកគ្រាប់ អាចឆេះផ្ទុះដោយការវាយឆ្មក់ ឬការទម្លាក់គ្រាប់បែកពីយន្តហោះ

ភ្នំពេញ ៖ នៅលើផេកហ្វេសប៊ុកផ្លូវការ របស់ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ នាថ្ងៃទី២៦ខែសីហា ឆ្នាំ២០២១នេះ បានសរសេរថា អាចជាបំបែកនាវាដឹកគ្រាប់ហើយ អាចឆេះផ្ទុះដោយការវាយឆ្មក់ ឬការទម្លាក់គ្រាប់បែកពីយន្តហោះ ទម្លាក់ពន្លិចចោល។ នាវាដឹកគ្រាប់ខ្លះ ត្រូវបានពួនស្ទាក់បាញ់ដណ្តើមគ្រាប់និងមាននាវាដឹកគ្រាប់ខ្លះទៀត ត្រូវបានយន្តហោះទម្លាក់ពន្លិចចោលតែម្តង ដើម្បីបញ្ចៀសគ្រាប់រាប់ពាន់តោននោះ ធ្លាក់ចូលក្នុងដៃសត្រូវរបស់ខ្លួន។

ឯកឧត្តម ហេង រតនា បន្តថា ចំណែកចំរៀកដែកប្រមាណជិត៥០០គីឡូក្រាមនេះ អាចជាបំបែកនាវាដឹកគ្រាប់ ហើយអាចឆេះផ្ទុះដោយការវាយឆ្មក់ ឬការទម្លាក់គ្រាប់បែកពីយន្តហោះ។

នេះជារបៀបស្រាវជ្រាវបច្ចេកទេស ដើម្បីកំណត់ភស្តុតាង និងគោលដៅរុករកកាន់តែរួមតូចទៅៗ នឹងអាចឈានដល់រកឃើញនាវា និងគំនរគ្រាប់មិនទាន់ផ្ទុះតែម្តង។

ដូចនេះនាវាដឹកគ្រាប់ដែលលិចនៅបាតទន្លេនៅចំណុច កោះពាមរាំង ខេត្តព្រៃវែងនេះមិនតូចនោះទេ ហើយបរិមាណគ្រាប់ក៏អាចមានចំនួនច្រើនដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២