ប្រពន្ធឈឺពោះឆ្លងទន្លេ ប្តីខំយកម៉ូតូដឹកប្រពន្ធមកពេទ្យ ប៉ុន្តែមិនទាន់ដល់មណ្ឌលសុខភាពផង ក៏ត្រូវសម្រាលតាមផ្លូវតែម្តង

ខេត្តរតនគិរី ៖ ប្រពន្ធប្រាប់ប្តីថា ឈឺពោះ ប្តីក៏ប្រញាប់ឌុបប្រពន្ធទៅមណ្ឌល សុខភាព ស្រុកកូនមុំ ដើម្បីឲ្យក្រុមគ្រូពេទ្យ ជួយសម្រាលកូន លុះមកដល់ពាក់ កណ្តាលផ្លូវ ក៏ស្រាប់តែឈឺពោះកាន់តែខ្លាំង និងបានសម្រាល នៅតាមផ្លូវតែម្តង គឺលើផ្លូវជាតិលេខ៧៨ ស្រុកកូនមុំ ខេត្តរតនគិរី កាលពីម៉ោង ៤និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

បុរសជាប្តីបានអោយដឹងថា ប្រពន្ធខ្លួនមានមានឈ្មោះ ហេង ស្រីនាថ អាយុ ២៣ ឆ្នាំ រស់នៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

ប្តីបន្តថា នៅវេលាជិតភ្លឺ ប្រពន្ធប្រាប់ថា ឈឺពោះ ប្តីក៏ប្រញាប់ឌុបប្រពន្ធទៅមណ្ឌល សុខភាព ស្រុកកូនមុំ ដើម្បីឲ្យក្រុមគ្រូពេទ្យ ជួយសម្រាលកូន. លុះមកដល់ពាក់ កណ្តាលផ្លូវ ត្រង់ចំណុចព្រំប្រទល់ ឃុំត្រពាំងច្រេស និងឃុំត្រពាំងក្រហម ស្ត្រីមានផ្ទៃពោះនោះ ក៏បានឆ្លងទន្លេ តាមផ្លូវតែម្តង។

អ្នកភូមិឃើញហេតុការណ៍បែបនេះ ក៏នាំគ្នារត់មកជួយសង្គ្រោះ ស្ត្រីកូនខ្ចីនេះ។ ភ្លាមៗ អាជ្ញាធរឃុំ និងស្រុក បានទទួលព័ត៌មាន ក៏បានបញ្ជាឲ្យខាងមណ្ឌលសុខភាព ដឹកនាំគ្រូពេទ្យ ទៅជួយអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះ ទៅមណ្ឌលសុខភាព ស្រុកកូនមុំ។

ក្រោយពីស្ត្រីឆ្លងទន្លេតាមផ្លូវនោះរួចមក ព្រមទាំងមានការជួយដឹកដល់មណ្ឌលសុខភាព ដោយមានការយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ ផងដែរ ដោយក្រុមគ្រូពេទ្យ បានប្រាប់ថា សុខភាពម្តាយ និងទារកធម្មតាទេរួចផុតពីគ្រោះ ថ្នាក់ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២