សមត្ថកិច្ច ខណ្ឌឯស្សីកែវ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីប៉ុនប៉ង លួចទ្រព្យសម្បត្តិ

ភ្នំពេញ:សមត្ថកិច្ចនគរបាលខណ្ឌឯស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីប៉ុនប៉ងលួច ទ្រព្យសម្បត្តិ កាលពីម៉ោង០៤ និង៤០នាទីជិតភ្លឺ
ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខស្ថានីទូរទស្សន៍ថោន ផ្លូវលេខ១៧១៧ ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថាជនសង្ស័យ
ទី១.ឈ្មោះនួន កុម្ភៈ ហៅញ៉ា ជនជាតិខ្មែរ អាយុ35ឆ្នាំ របរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ផ្លូវជាតិលេខ5 ភូមិផ្សារតូច សង្កាត់ទួលសង្កែទី1 ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)អវិជ្ជមានកូវិដ។
ទី២.ឈ្មោះម៉េង ហ៊ាង អាយុ31ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ផ្លូវជាតិលេខ5 ភូមិផ្សារតូច សង្កាត់ទួលសង្កែទី1 ខណ្ឌឫស្សីកែវ(មានសារធាតុញៀន)អវិជ្ជមានកូវិដ។
ទី៣.ឈ្មោះម៉ៅ សុមុន្នី ហៅឃ្នី អាយុ30ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ផ្លូវជាតិលេខ5 ភូមិផ្សារតូច សង្កាត់ទួលសង្កែទី1ខណ្ឌឬស្សីកែវ(មានសារធាតុញៀន)អវិជ្ជមានកូវិដ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងទៀតថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០២ និង៣០នាទី មានជនសង្សយ័ទាំង03នាក់ បានបបួលគ្នាជិះម៉ូតូចេញផ្ទះដើរមើលតាមផ្លូវរកឱកាសធ្វើសកម្មភាពលួចម៉ូតូ ដោយជនសង្សយ័ឈ្មោះនួន កុម្ភៈ ជាអ្នកប្រើដែកកែឆ្នៃសំរាប់កាច់សោរកម៉ូតូដាក់ក្នុងហោប៉ាវខ្លួនដើម្បីធ្វើសកម្មភាព ហើយជនសង្សយ័ឈ្មោះម៉ៅ សុមុន្នី ជាអ្នកបើកម៉ូតូ ខណះមកម៉ោង០៤ និង៤០ទាបភ្លឺនាទីថ្ងៃដដែលបាលឺសំលេងប្រជាពលរដ្ធស្រែកចោរៗក៏កំលាំងល្បាតខណ្ឌប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ប្រទះឃើញជនសង្សយ័បំរ៉ុងធ្វើសក្មភាពលួចម៉ូតូប្រជាពលរដ្ឋ បានត្រួតពិនិត្យដកហូវបានវត្ថុតាងខាងលើ និងបានឃាត់យកមកស្នាក់ការប៉ុស្តិ៍តែម្តង។
វត្ថុតាងដកហូតបានរួមមានដែកសំប៉ែតកែឆ្នៃចំនួន01 និងសោរសៀចំនួន01
ម៉ូតូចំនួន01គ្រឿងម៉ាកវីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខ 9873 ភព-1។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២