ក្រុមតាលីបង់បិទផ្លូវចូលទៅកាន់អាកាសយានដ្ឋានកាប៊ុលដោយសារមានហេតុការណ៍បំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ ខណៈថ្ងៃឪសានវាទអនុញ្ញាតឲ្យជម្លៀសមនុស្សចេញក៏ជិតមកដល់

កាប៊ុល៖ ក្រុមតាលីបង់បានបិទផ្លូវមិនឱ្យប្រជាជនអាហ្វហ្កានីស្ថាន ចូលទៅកាន់អាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុលឡើយ ក្រោយមានការវាយប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាត ស្របពេល ស្របពេលដែលថ្ងៃឪសានវាទ ដែលក្រុមនេះបានកំណត់ឲ្យអាមេរិក និងប្រទេសនានាជម្លៀសប្រជាជននោះនឹងចប់នៅថ្ងៃទី ៣១ ខែសីហា នេះហើយ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN ។

តាមប្រភពដដែលឲ្យដឹងថា ពេលនេះ កងកម្មាំងរបស់ Nato មួយភាគធំបានចាកចេញពីអាហ្វហ្កានីស្ថានបន្ទាប់ពីចំណាយពេលស្ថិតនៅក្នុង ប្រទេសអាហ្វហ្កានីស្ថានមួយនេះអស់ ២០ឆ្នាំ ។

ទន្ឬឹមនោះផងដែរ សហរដ្ឋអាមេរិក នៅតែបន្តប្រតិបត្តិការជម្លៀសរបស់ខ្លួន មុនថ្ងៃផុតកំណត់ចូលមកដល់ថ្ងៃអង្គារ ទី៣១ ខែសីហាសប្ដាហ៍នេះ។ ក្រសួងការបរទេសអាមេរិកចេញ ផ្សាយសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដោយបញ្ជាក់ថាខ្លួននឹងដាក់សម្ពាធឱ្យក្រុមតាលីបង់ប្ដេជ្ញាចិត្តជាសាធារណៈអនុញ្ញាតឱ្យ មនុស្សចាកចេញពីអាហ្វហ្កានីស្ថាន ទោះជាហួសកាលបរិចេ្ឆទថ្ងៃទី៣១ ខែសីហាក៏ដោយ។

គួរបញ្ជាក់ថា ការជម្លៀសមនុស្សចេញពីអាហ្វហ្កានីស្ថាននៅកំពុងបន្ត បើទោះបីជាមានការយារយីដោយសារតែការវាយប្រកាសដោយការបំផ្ទុះគ្រាប់បែកជាច្រើនលើកក៏ដោយ។ បើតាមសារព័ត៌មាន AFP បានឲ្យដឹងដែរថា នៅនេះ មានរ៉ុកកែតចំនួន ៥ គ្រាប់ ត្រូវបានបាញ់សំដៅទៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុល ប៉ុន្តែមិនទាន់មានព័ត៌មានច្បាស់ការណ៍ណាមួយបញ្ជាក់ពីចំនួន អ្នករងរបួស និងស្លាប់នៅឡើយទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២