ចិនប្រកាសថ្កោលទោស នាវាចម្បាំងអាមេរិកដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

ចិន៖ ក្រសួងការពារជាតិចិនបានតវ៉ាប្រឆាំងនឹងការធ្វើដំណើរឆ្លងកាត់ របស់នាវាចម្បាំងកងទ័ពជើងទឹកអាមេរិកនិងនាវាឆ្មាំសមុទ្រ នៅដែនទឹករវាងប្រទេសចិននិងកោះតៃវ៉ាន់ នេះយោងតាមការចុះផ្សាយរបស់ Aljazeera ។

កងនាវាចរអាមេរិកបាននិយាយថា នាវាពិឃាតនាំផ្លូវមីស៊ីល USS Kidd និងនាវាឆ្មាំសមុទ្រ Munro បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រកាលពីថ្ងៃសុក្រ នៅក្នុងដែនទឹកអន្តរជាតិតែប៉ុណ្ណោះ។

ទោះបីយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងកាលពីថ្ងៃសៅរ៍ បានហៅទង្វើនេះថា ទង្វើបង្ករឿង ហើយបាននិយាយថា វាបង្ហាញថា សហរដ្ឋអាមេរិកគឺជាការគំរាមកំហែងធំបំផុតចំពោះសន្តិភាពនិងស្ថិរភាព និងជាអ្នកបង្កើតហានិភ័យសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់។

សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា “យើងសូមសម្តែងការប្រឆាំងយ៉ាងដាច់អហង្ការ និងសូមថ្កោលទោសយ៉ាងខ្លាំង”។

គួរបញ្ជាក់ថា ការធ្វើដំណើររបស់នាវាអាមេរិកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ត្រូវបានគេមើលឃើញថាជាការព្រមានដល់ប្រទេសចិន ដែលថ្មីៗ បានធ្វើសមយុទ្ធនៅជិតកោះតៃវ៉ាន់ ហើយមិនដែលគិតបោះបង់ចោលការប្រើប្រាស់កម្លាំងឡើយ ប្រសិនបើចាំបាច់ដើម្បីនាំកោះនេះមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២