ក្របួចទាំង អ្នកលួច ទាំងអ្នកទិញ ផលចោរកម្ម បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អ្នកលួចម៉ូតូម្នាក់ និងអ្នក ទទួលផ លចោរកម្មម្នាក់ទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនបន្ទាប់ ពីទទួល បានពាក្យបណ្ដឹងពី ឈ្មោះ សៀរ ពិសី ហៅ ចិន ភេទប្រុស អាយុ២៩ឆ្នាំ រស់ នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ស្ដីពី ករណីបាត់ម៉ូតូ ០១គ្រឿងម៉ាកហុង ដាស្គុបពី ពណ៌ស ផលិត ឆ្នាំ២០១២ ពាក់ស្លាកលេ ខ ភ្នំពេញ 1CB -7429 ក្នុង ខណៈ ពេលខ្លួន ទុ កម៉ូតូមុខ ផ្ទះ ដោយមិនបានដកកូនសោរចេញ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន ឲ្យដឹងថា ក្រោយពីទទួបានពាក់បណ្តឹងភ្លាម លោក បានដឹកនាំកម្លាំង ចុះធ្វើការស្រាវជ្រា វរហូតឈាន ដ ល់ ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ដេត ដារ៉េ ហៅស្វិត ភេទប្រុស អាយុ១៦ឆ្នាំ ហើយ បញ្ជូនម កមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ។ក្រោយពី ជំនាញសាកសួររួច បាន ឆ្លើយ សារភាពថា រូបគេ ពិតជាបានលួចម៉ូតូ ដែលមា នភិនភាគដូចក្នុង ពាក្យបណ្ដឹងពិតប្រាកដមែន កាលពី ថ្ងៃទី២៦ ខែសីហា ពេលរូបគេលួចបានក៏ ជិះ ទៅម្ដុំដីថ្មី ក្នុងភូមិសាស្រ្តក្រុង ប៉ោយប៉ែត ហើយលក់ ទៅ ឱ្យ ឈ្មោះ សឿង សំអុន ភេទប្រុស អាយុ៤១ឆ្នាំ បានប្រាក់ ថៃចំនួន៦០០០បាត (ប្រាំមួយពាន់បាត) ក្រោយ ពីលក់បានប្រាក់ ហើយ រូបគេបានដើរ ស៊ីចាយ និងទិញគ្រឿង ញៀនមកប្រើប្រាស់អស់ រហូត ដល់ ថ្ងៃទី២៩ ខែសីហា ទើបកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនគេបានតែម្ដង។

ផ្អែកលើចម្លើយនិងមានការចង្អុលបង្ហាញកន្លែងទិញម៉ូតូផងនោះ ទើបកម្លាំងកងរាជអាវុធហត្ថក្រុង បន្តឃាត់ខ្លួនអ្នកទទួលផលចោរកម្មម្នាក់ទៀត និងដកហូតម៉ូតូដែលជាវត្ថុតាងផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីចាត់ការបន្តតាម និតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២