សមាគមសារព័ត៌មាន កម្ពុជា-ចិន ចេញថ្កោលទោស ចំពោះវីដេអូជនជាតិចិនសង្ស័យពាក់ព័ន្ធនឹងសង្គមងងឹតដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម និងជម្រុញឲ្យសមត្ថកិច្ចចិន និងកម្ពុជា ការស្រាវជ្រាវ និងបំបែកករណីនេះបានយ៉ាងឆាប់រហ័សបំផុត

សេចក្តីប្រកាសព័ត៌មាន សមាគមសារព័ត៌មាន កម្ពុជា-ចិន (សសកច) បានចេញកាលពីយប់ថ្ងៃទី១២ ឧសភា ប្រកាសថ្កោលទោសចំពោះវីដេអូជនជាតិចិនសង្ស័យពាក់ព័ន្ធនឹងសង្គមងងឹតដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម និងជម្រុញឲ្យសមត្ថកិច្ចចិន និងកម្ពុជា ការស្រាវជ្រាវ និងបំបែកករណីនេះបានយ៉ាងឆាប់រហ័សបំផុត។
ក្នុងសេចក្តីប្រកាសព័ត៌មាន សមាគមសារព័ត៌មាន កម្ពុជា-ចិន ក៏បានសម្តែងការគាំទ្រ នូវសេចក្តីថ្លែងការណ៍របស់ស្ថានទូតចិន ប្រចាកម្ពុជា ក៏ដូនជាអគ្គស្នងការនគរបាលជាតិ ដែលបានប្រកាសពីវិធានការផ្លូវច្បាប់ ប្រឆាំងជនជាតិចិន មួយក្រុមតូច ដែលមកពីខេត្ត ឆុងឆីង ប្រទេសចិន បានបង្ហោះឃ្លីបវីដេអូខ្លីមួយ ពាក់ព័ន្ធអំពើខុសច្បាប់ ដោយពួកគេអះអាងថា នឹងធ្វើការបំផ្លាញសន្តិសុខ នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។
ចំពោះចេតនាដ៏អាក្រក់របស់ជនជាតិចិនមួយក្រុមនេះ សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន សង្ឃឹមថាសមត្ថកិច្ចចិន និងកម្ពុជា ធ្វើការស្រាវជ្រាវ និងបំបែកករណីនេះបានយ៉ាងឆាប់រហ័សបំផុត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២