អ៉ីស្រាអែល ជាប្រទេសដែលជោគជ័យលើការចាក់វ៉ាក់សាំងពេលនេះ រកឃើញអ្នកឆ្លងកូវីដ១៩បំបែកបំណត់ត្រាថ្មី ជិត ១១.០០០នាក់ ច្រើនបំផុតមិនធ្លាប់មាន

អ៉ីស្រាអែល៖ កាលពីយប់ថ្ងៃអង្គារអ៉ីស្រាអែលដែលជាប្រទេសដែលទទួលបានជោគជ័យលើការចាក់វ៉ាក់សាំងនោះ ពេលនេះបានរកឃើញករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន ដែលមានអ្នកឆ្លងថ្មីជិត ១០,៩៤៧ ករណី ដែលបណ្តាលមកកូវីដបំប្លែងខ្លួនថ្មី Delta នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

នេះគឺជាករណីឆ្លងខ្ពស់មិនធ្លាប់មានឡើយនៅក្នុងកំណត់ត្រាប្រទេសនេះ ដែលបណ្តាលមកពីកូវីដបំប្លែងខ្លួនថ្មី Delta ដែលកំពុងរាតត្បាតខ្លាំង។

បើទោះបីជាកំពុងមានការឆ្លងខ្លាំងក៏ដោយ អ៊ីស្រាអែលនៅតែបន្តផែនការបើកប្រព័ន្ធសាលារៀនរបស់ខ្លួនឱ្យបានពេញលេញនៅថ្ងៃពុធសប្តាហ៍នេះ។

គួរបញ្ជាក់ថា ករណីឆ្លងប្រចាំថ្ងៃដែលខ្ពស់បំផុតសម្រាប់ប្រទេសនេះ កាលពីលើកមុនបានកត់ត្រានៅថ្ងៃទី១៨ ខែមករា ដោយមានករណីថ្មីចំនួន ១០,១១៨ករណី។ អ៊ីស្រាអែលគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជាតិ ខណៈដែលប្រទេសនេះត្រូវបានគេចាត់ទុកថា មានអ្នកឆ្លងកូវីដ១៩ ក្នុងអត្រាទាបបំផុតមួយផងដែរ។ ប្រទេសនេះបានអនុញ្ញាតឱ្យមានការដកចេញនូវវិធានការរឹតត្បិតប្រឆាំងនឹងកូវីដ១៩ ស្ទើរតែទាំងអស់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២