ក្មេងប្រុស០២នាក់ បានយកខ្សែឆ្នាំងសាក ទូរស័ព្ទ ទាក់ ក កុមារីអាយុ០៤ឆ្នាំម្នាក់ រហូតបាត់បង់ជីវិត

ខេត្តស្វាយរៀង ៖ ជារឿងដែលនឹកស្មានមិនដល់ និងគួរអោយអាណោចអាធ័មជាទីបំផុត ដែលក្មេងប្រុសជាអនីតិជនចំនួន០២នាក់ បានប្រើប្រាស់អំពើហិង្សា ដោយយកខ្សែ សាកថ្មទូរស័ព្ទមកទាក់ ក និងបានវាយមូលក្ដិច បណ្ដាលឱ្យកុមារីរងគ្រោះ បាត់បង់ជីវិត។ ហេតុការណ៍នេះ កើតឡើង នៅចំណុចភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ៣១ខែសីហាឆ្នាំ២០២១។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ក្មេងប្រុសសង្ស័យមានឈ្មោះ ម៉ុក មិថុនា អាយុ៩ឆ្នាំនិងឈ្មោះ ម៉ុក កក្កដា អាយុ១៤ឆ្នាំ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ រិទ្ធ ពិសី អាយុ៤ឆ្នាំ រស់នៅភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សមត្ថកិច្ចបញ្ជាក់ថា កាលពីម៉ោងប្រមាណ៦ល្ងាចថ្ងៃទី៣០ខែសីហាឆ្នាំ២០២១ក្មេងប្រុសសង្ស័យ២នាក់និងក្មេងស្រីរងគ្រោះបាននាំគ្នា រត់ប្រឡែងគ្នាលេង នៅវាលស្រែ យ៉ាងសប្បាយតាមរបៀបក្មេងៗ។ មិនដឹងយ៉ាងម៉េចស្រាប់តែក្មេងប្រុសសង្ស័យឈ្មោះម៉ុក មិថុនា បានយកខ្សែ សាកថ្មទូរស័ព្ទនោះមកទាក់ ក កុមារី រងគ្រោះ ហើយថែមទាំងបានវាយមូលក្ដិច និងបានប្រាប់ថាកុំឱ្យលេងទឹកប្រយ័ត្នលង់ ហើយក្រោយមកនៅវេលាម៉ោងម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី ៣១ខែសីហាឆ្នាំ២០២១ក្មេងស្រីខាងលើមានអាការៈឈឺចុកចាប់រហូតបានដាច់ខ្យល់ស្លាប់គួរឱ្យសង្វេគបំផុត។

សមត្ថកិច្ច បានពិនិត្យសព និងធ្វើកំណត់ហេតុរួចក៏បានប្រគល់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២