បុរសជាជនពិការម្នាក់ សម្រេចបញ្ចប់ជីវិត ដោយយកគ្រាប់បែកមកបំផ្ទុះសម្លាប់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ បុរសជាជនពិការ ដើរមិនរួច និងជាអតីតទាហានម្នាក់ បានសម្រេចបញ្ចប់ជិវិត របស់ខ្លួន ដោយយកគ្រាប់បែក មកបំផ្ទុះ កាលពីវេលាទៀបភ្លឺ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា ៖ អត្តឃាតជនរូបនេះ ឈ្មោះ ម៉ី កូត អាយុ៥៤ឆ្នាំ ជាជនពិការ (ដើរមិនរួច) ជាយូរឆ្នាំ នៅតែម្នាក់ឯង គ្មានប្រពន្ធកូន កាលពីអតីតធ្លាប់បានធ្វើជាទាហានផងដែរ។

សមត្ថកិច្ចបន្តថា ក្រោយពីកើតមានករណី បំផ្ទុះគ្រាប់បែកធ្វើអត្តឃាត កម្លាំងនគរបាលបានបង្កើត ក្រុមការងារហ៊ុព័ទ្ធកន្លែងកើតហេតុ និងក្រុមការងារចុះធ្វើកោសល្យវិច្ច័យ ដោយឆ្លងតាមការត្រួតពិនិត្យឃើញ វត្ថុតាងមាននៅនឹងកន្លែងកើតហេតុ ១-គម្របគ្រាប់បែកមានពណ៌ខៀវម៉ាក (មីនី) ចំនួន០១, ២-កន្លាស់គ្រាប់បែក ធ្វើពីដែកមូល ចំនួន០១ និងខ្លួនសព មានស្នាមរបួសជាច្រើនកន្លែង។

លោកនាយការិយាល័យបច្ចេកទេស បានបញ្ជាក់ថា ជនរងគ្រោះពិការនោះគឺអវយវៈ មានធម្មតា តែគាត់ដើរមិនរួច តាមការឲ្យដឹងពីសាច់ញាតិ បានឲ្យដឹងថា ជនរងគ្រោះធ្លាប់ធ្វើជាទាហាន ធ្លាក់ខ្លួនឈឺពិការជាង ១០ឆ្នាំមកហើយ។

ពាក់ព័ន្ធជាមយយនឹងការធ្វើអត្តឃាតនេះ សង្ស័យតូចចិត្តនឹងខ្លួនពិការ យូរឆ្នាំរស់នៅម្នាក់ឯង។ មួយវិញទៀតគ្រាប់បែក ដែលធ្វអត្តឃាតនោះសង្ស័យ គាត់លាក់ទុកកាលពីធ្វើទាហាន ហើយគ្មានអ្នកណាបានដឹង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២