ពលរដ្ឋជាង១០០គ្រួសារ នៅតំបន់ទំនាប ជាប់អូរព្រំដែនកម្ពុជា ថៃ ទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ខេត្តបន្ទាយមានជ័យ ៖ ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាពីរយប់ បង្កជាជំនន់ទឹកភ្លៀងបណ្តាលឲ្យប្រជាពលរដ្ឋជាង១០០គ្រួសារ ដែលរស់នៅតំបន់ទំនាបជាប់អូរព្រំដែនកម្ពុជា ថៃ ក្នុងភូមិ សាស្ត្រ ឃុំបឹងបេង និងឃុំម៉ាឡៃ ស្រុងម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទទួលរងផលប៉ះពាល់ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ឡើយ។

លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងនៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ថា ប្រជាពលរដ្ឋដែលរងផ លប៉ះពាល់ ដោយសា រជំនន់ទឹកភ្លៀងនោះ នៅឃុំបឹង បេងប៉ះពាល់ ប្រមាណ ៥០ គ្រួសារ/ខ្នងផ្ទះ និងឃុំម៉ាឡៃ ប៉ះពាល់ប្រមាណ ៦០គ្រួសារ /ខ្នងផ្ទះ។ នេះមិន រាប់បញ្ចូលកា រ ប៉ះពាល់ ដល់បន្ទាយ បញ្ជា ការដ្ឋា ននៃកង កម្លាំង ទ្រោល ការងារ ពលក រនា ព្រំដែន នៃកងព លលេ ខ៥១,យោធាខេត្តនិងស្រុក នគរបាលការពា រព្រំដែនវរលេខ៨១៥ និងនគរ បាល ប៉ុស្តិ៍រដ្ឋ បាល,ទី ស្នាក់ ការត្រួតពិនិត្យច្រកទ្វារព្រំដែនផងទេ ហើយជំនន់ទឹកភ្លៀងនេះ ក៏ស្រកចុះ បណ្តើរៗហើយ។

លោកស្វាយ ជា ក្នុងពេលដឹ កនាំមន្ត្រីរាជការ កងកម្លាំងនិ ងអ្នកពាក់ព័ន្ធ បានចេញទ្រោ លស្ថានការ ណ៍គ្រា អាសន្ន និងត្រួតពិនិត្យ បង្ការ សង្ក្រោះគ្រោះធម្មជាតិនេះ បានបញ្ជាក់ថា មកទល់ពេលនេះ មិនមាន ពលរដ្ឋនិងកងកម្លាំងណារង គ្រោះដោយលង់ទឹកឡើយ។ឯទំហំខូចខាត ក៏មិន ទាន់ បាយ តម្លៃបាន ដែរ គឺទាល់តែ រងចាំពិនិត្យ២ទៅ៣ថ្ងៃទៀត ទោះយ៉ាងណា ទឹកបានស្រក ហើ យក៏មិ នមា នភ្លៀងធ្លាក់ខ្លាំង ជាបន្តដែរ។

សូមបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី៣១ ខែសីហា មានភ្លៀងខ្លាំងនៅភូមិសាស្ត្រស្រុក ម៉ាឡៃនិង នៅ ខាង ទឹកដីថៃ។ទឹកមួយចំនួ នបានហូរចុះមកទី ទំនា បនិងអូរព្រំដែ នហើយ ប៉ុន្តែសូម បងប្អូនប្រជា ពលរដ្ឋ មន្ត្រីក ងកម្លាំងត្រូវមានមាន ការប្រុងប្រយ័ត្នខ្ពស់ ដោយសារពេលនេះជារដូវវស្សា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២