ផ្ទះឈើប្រក់សង្ក័សី១ខ្នង ត្រូវអគ្គភ័យឆេះបំផ្លាញអស់ទាំងស្រុង នៅសង្កាត់កំពង់ស្វាយ

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅ ចំណុចខាងជើងភ្នំ ភូមិខ្លាកូនចា ស់ សង្កាត់កំពង់ស្វាយ ក្រុងសិរី សោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ការឆាបឆេះ នេះគឺផ្តើមចេញពី កត្តាម្ចាស់ផ្ទះធ្វេសប្រហែស ដោយអុចទៀនធូប ក្នុងផ្ទះជាប្រចាំ ហើយដើរចោល។ ក្រោយពីទទួលបានព័ត៌មានអគ្គភ័យឆាបឆេះនេះភ្លាម កម្លាំងនគរបាលមូលដ្ឋាន បាននាំយកនូវរថយន្តពន្លត់អគ្គីភ័យ ទៅបាញ់ពន្លត់រហូតរលត់ជាស្ថាពរ ដោយមិនបណ្តាល ឲ្យឆេះរាលដាលទៅផ្ទះអ្នកផ្សេងទៀត។

ពាក់ព័ន្ធករណីនេះដែរសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលរងការឆាបឆេះ មានទំហំ៨x១០ម៉ែត សង់ពីឈើប្រក់សង្ក័សី ជញ្ជាំងសង្ក័សីនិងឈើ ដោយម្ចាស់ផ្ទះ ឈ្មោះ មុត ចន្ទថា ហៅ ចរិយា ភេទ ស្រី អាយុ៤១ឆ្នាំ (មានជំងឺសរសៃប្រសាទ)។ សម្ភារៈ ដែលខូចខាតនិងបាត់បង់ដោយ ភ្លើងឆេះ នោះមានដូចជា សំលៀកបំពាក់ និងសំភារៈប្រើប្រាស់ក្នុងផ្ទះ៕

ក្នុងប្រតិបត្តិការពន្លត់នេះមានការចូលរួមពីកំលាំងប្រចាំបញ្ជារបស់អធិការដ្ឋានប៉ុស្តិ៍រដ្ឋបាលកំពង់ស្វាយនិងប្រជាពលរដ្ឋរស់នៅក្បែរនោះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាន ក្រុងសិ រីសោភ័ណ្ឌ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១រថយន្ត គ្រប់គ្រង បានទាំងស្រុង មិន បណ្តាល ឲ្យឆេះរាល ដាលដល់ផ្ទះ ផ្សេងទៀត និងគ្រោះថ្នាក់ដល់មនុស្សឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២