ក្រសួងយុត្តិធម៌និងធនាគារអភិវឌ្ឍន៍អាស៊ីប្រជុំពិភាក្សាលើចំណុចសំខាន់ៗចំនួន ៤

ភ្នំពេញៈ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារជួបជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមប្រព័ន្ធបញ្ជូនរូប និងសំឡេង (Microsoft Teams) ដើម្បីពិភាក្សាអំពីកិច្ចសហការក្នុងការងារកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងការបង្កើតតុលាការពាណិជ្ជកម្មនៅកម្ពុជា នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នេះ។

កិច្ចប្រជុំបានផ្តោតលើចំណុចសំខាន់ៗចំនួន ៤ រួមមានៈ ១-ដំណើរការនៃការរៀបចំក្របខ័ណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តសម្រាប់ដំណើរការតុលាការពាណិជ្ជកម្ម។ ២-ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បម្រើការងារនៅក្នុងតុលាការពាណិជ្ជកម្ម។ ៣-ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងធនធានសម្ភារៈរបស់តុលាការពាណិជ្ជកម្ម។ ៤-ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាក្នុងការគ្រប់គ្រងនិងដំណើរការរបស់តុលាការពាណិជ្ជកម្ម៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២