ដោយស្ថានភាពជំនន់ទឹកភ្លៀង ក្រសួងសាធារណការ ប្រកាសបិទចរាចររថយន្តដីកទំនិញធុនធ្ងន់ លើកកំណាត់ផ្លូវចំនួនពីរង្វង់មូលលោកតាខ្មៅ ដល់ផ្លូវជាតិលេខ២១ប(១១៥) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្ដីពីការបិទចរាចររថយន្តដីកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវលេខ២០១, ២០៩, ១០៨, ១០៩, ខ១០ និងកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូលលោកតាខ្មៅ ដល់ផ្លូវជាទលេខ២១ប(១១៥) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ០៧ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយស្ថានភាពទឹកជំនន់ ទឹកភ្លៀង ដែលបាននឹងកំពុងជនលិចផ្លូវមួយចំនួនក្នុងក្រុងតាខ្មៅ។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ស្ថានភាពទឹកជំនន់ ទឹកភ្លៀង ដែលបាននឹងកំពុងជនលិចផ្លូវមួយចំនួនក្នុងក្រុងតាខ្មៅ និងដើម្បីចៀសវាងការខូចខាតដល់ផ្លូវថ្នល់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមធ្វើការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ នៅលើកំណាត់ផ្លូវលេខ២០១, ២០៩១០៨១០៩១១០ និងកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូល លោកតាខ្មៅ ដល់ផ្លូវជាតិលេខ២១បេ(១១៥) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្នចាប់ពី · ថ្ងៃទី ០៧ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០។ ដោយឡែកចំពោះរថយន្តគ្រួសារ (ទេសចរណ៍) អាចធ្វើចរាចរណ៍បានជាធម្មតា។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការអនុវត្តតាមខ្លឹមសារ សេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២