ប្រជាពលរដ្ឋ-និស្សិតខ្មែរ ៧២ នាក់ជាប់គាំងនៅឥណ្ឌា ត្រូវទូតកម្ពុជាជួយអន្តរាគមន៍ឲ្យត្រឡប់មកកម្ពុជាវិញហើយ

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសឥណ្ឌា បានឲ្យដឹងថា ប្រជាពលរដ្ឋ និងនិស្សិតទាំង ៧២នាក់នេះ នឹងទៅដល់អាកាស យានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះ លេខ SWM 6489 នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៨:១០ នាទី (ម៉ោងនៅកម្ពុជា)។

ក្នុងការចេញដំណើរនេះក៏នឹងមានមន្ត្រីស្ថានទូតទទួល បន្ទុកផ្នែកការងារ កុងស៊ុលជួយសំរួល និងជូនដំណើរទៅព្រលានយន្តហោះអន្តរជាតិឥន្ទ្រា គន្ធី ក្រុងញូដែលីដែរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំឥណ្ឌានៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។

ចាប់តាំងពីខែមករា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា បានយកចិត្តទុកដាក់ធ្វើការសម្រប សំរួល ប្រគេន និងជូនព្រះសង្ឃ ពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសឥណ្ឌា ចំនួន ១៩៣ អង្គ/នាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២