ក្រសួងសុខាភិបាលប្រកាសថា ឱសថបុរាណសញ្ញាប្រាសាទព្រះវិហារ ថ្នាំស្មៅប្រម៉ាត់មនុស្ស គ្មានលេខបញ្ជីកាពីកសួងសុខាភិបាល

ភ្នំពេញ ៖ នៅក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ ឱសថបុរាណសញ្ញាប្រាសាទព្រះវិហារ កំពុងផ្សព្វផ្សាយលក់ឱសថបុរាណសញ្ញាប្រាសាទព្រះវិហារ ថ្នាំស្មៅប្រម៉ាត់មនុស្ស គ្មានលេខបញ្ជីកាពីកសួងសុខាភិបាល។

ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យ ឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ឱសថបុរាណសញ្ញាប្រាសាទព្រះវិហារ កំពុង ផ្សព្វផ្សាយលក់ឱសថបុរាណសញ្ញាប្រាសាទព្រះវិហារ ថ្នាំស្មៅប្រម៉ាត់មនុស្ស គ្មានលេខបញ្ញិកា និងគ្មានច្បាប់អនុញ្ញាតឱ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយគិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ ឬផលិតផលបំប៉នសុខភាព ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាល ជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបច្ឆិកា ពីក្រសួងសុខាភិបាល ហើយរាល់ការ ផ្សព្វផ្សាយផលិតផលទាំងនេះត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលបំប៉នសុខភាព គ្មានលេខ ទិដ្ឋាការ ឬបញ្ញិកាពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត ព្រោះផលិតផលទាំងនេះគ្មានប្រភពច្បាស់លាស់ ដែល មិនអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ ដែល បានផ្សព្វផ្សាយលក់ឱសថបុរាណសញ្ញាប្រាសាទព្រះវិហារ ថ្នាំស្មៅប្រម៉ាត់មនុស្សទៅតាមច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២